Fanហ្គេមWatch Dogsមែនអត់ នៅថ្ងៃ៩ មីនានេះ ក្រុមហ៊ុនអាប់ដេតទៀតហើយ
Ubisoft បានបង្ហើបឱ្យដឹងថា អ្នកលេងទាំងអស់នឹងអាចជិះជុំវិញទីក្រុងឡុងដ៍ជាមួយមិត្តភក្តិរបស់អ្នកនៅក្នុង Watch Dogs: Legion ជាទម្រង់virtual version។

Written by Heaur

02/23/2021

ក្រុមហ៊ុន Ubisoft បានបង្ហើបឱ្យដឹងថា អ្នកលេងទាំងអស់នឹងអាចជិះជុំវិញទីក្រុងឡុងដ៍ជាមួយមិត្តភក្តិរបស់អ្នកនៅក្នុង Watch Dogs: Legion ជាទម្រង់virtual version ដោយរមុខងារថ្មី(The delayed multiplayer mode)នឹងមកដល់នៅថ្ងៃទី ៩ ខែមីនាខាងមុខ។

អ្នកលេងនឹងអាចស្វែងយល់ជាមួយមិត្តភក្តិ​​របស់គេ ដើម្បីទទួលយកការប្រកួតប្រជែងនិងជួបប្រទះព្រឹត្តិការណ៍នានានៅក្នុងទូទាំងទីក្រុង ហើយនឹងមានបេសកកម្មរួមសម្រាប់អ្នកលេងរហូតដល់ទៅបួននាក់។​ ការធ្វើបច្ចុប្បន្នភាពឥតគិតថ្លៃរួមបញ្ចូលទាំងអ្នកលេងបួននាក់ ដែលមានយុទ្ធសាស្រ្ត និងមានបេសកកម្មភ្ជាប់ចំនួនប្រាំ។ លោក Ubisoft និយាយថានេះគឺជាមាតិកាសម្រាប់អ្នកលេង ដែលកំពុងស្វែងរកការប្រកួតប្រជែង ដូច្នេះវាជាការល្អបំផុតដើម្បីធ្វើឱ្យប្រាកដថា អ្នកបានជ្រើសរើសក្រុមដែលមានសមត្ថិភាពខ្ពស់ ហើយអ្នកបានធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ (gadgets)របស់អ្នក មុនពេលចាប់ផ្តើមជាអ្នកដឹងនាំនៃប្រតិបត្តិការរបស់អ្នក។

អ្នកលេងទំាំងអស់អាចនឹងដោះសោររើសយកមុខងារ player vs. player (PVP) mode ដំបូង ដើម្បីទទួលបានតួអង្គដែលមានឈ្មោះថា Spiderbot Arena ។ អ្នកលេងបួននាក់នឹងគ្រប់គ្រង កាំភ្លើងពីងពាង (armed spiderbots) ហើយយកវាទៅប្រកួតនៅក្នុងផែនទីមរណៈ។ ម្យ៉ាងអ្នកនឹងទទួលបានបទពិសោធន៍, rank up, និងunlockរង្វាន់សំរាប់ការបំពេញសកម្មភាពតាមអ៊ិនធរណេត។ បេសកកម្មសហការណ៍(co-op missions), characters និង PVE modes កាន់តែច្រើននឹងមកដល់ដែលជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពឥតគិតថ្លៃពេញមួយឆ្នាំ។

យ៉ាងណាមិញ ក្រុមហ៊ុនក៏នឹងមានបន្ថែមអ្នកលេងពីរ ទៅក្នុងបេសកម្មsingle-player missions ដែលអាចរកបាននៅក្នុងWatch Dogs: ដោយវានឹងមកកាន់រដូវកាលនៅថ្ងៃទី ៩ ខែមីនា។ អ្នកលេងទាំងនោះក៏នឹងទទួលបានការបន្ថែមសាច់រឿង(Bloodline story expansion), តួអង្គ(playable characters)ហើយនឹងបេសកកម្មDedSecបន្ថែមកាន់តែច្រើននៅចុងឆ្នាំនេះ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …