ការប្រកួតប្រជែងកំពុងកើនឡើងនៅក្នុងទីផ្សារនាឡិកាឆ្លាត។ បន្ទាប់ពីក្រុមហ៊ុនមួយចំនួនដូចជា Samsung, Xiaomi និង Huawei, ក្រុមហ៊ុនrealme ក៏បានណែនាំម៉ូដែលថ្មីរបស់ខ្លួន ដោយម៉ូដែលនេះ ក្រុមហ៊ុនបានអោយឈ្មោះថា Watch 2 Pro ដែលវាទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងទំហំអេក្រង់ដ៏ស្រស់ស្អាតរបស់វា។

នាឡិកា Watch 2 Pro ដែលភ្ជាប់មកជាមួយអេក្រង់ប្រភេទ IPS LCD ទំហំ ១,៧៥ អ៊ីញមានអេក្រង់ទំហំ ០,៣ អ៊ីញធំជាងម៉ូដែល Watch 2 ។ នាឡិកាWatch 2 Proនេះត្រូវបានណែនាំដោយមានជម្រើសចុចច្រើនជាង ១០០(100 dial options) ដែលជាចំនួនច្រើនជាងការរំពឹងទុក ដោយសារពន្លឺ600 nit របស់វា(600 nit brightness value)។

លក្ខណៈពិសេសដូចជាការតាមដានដំណេក ការវាស់ចង្វាក់បេះដូង ការវាស់កម្រិតអុកស៊ីសែក្នុងឈាម រំលេឹកអ្នកប្រើប្រាស់ពីកម្រិតភេសជ្ជៈក្នុងខ្លួន និងលំហាត់ដកដង្ហើម។ ម៉ូឌែលថ្មី Watch 2 Pro ក៏រួមបញ្ចូលនូវមុខងារមួយចំនួនដូចជា dual-satellite GPS, ការត្រួតពិនិត្យ IoT និងវិញ្ញាបនប័ត្រ IP68 ។ ក្រុមហ៊ុនបានបញ្ចូលថ្មទំហំ ៣៩០ មេហ្គាហឺតដោយសារទំហំឧបករណ៍កំពុងកើនឡើង។ Watch 2 Pro អាចអោយគេប្រើប្រើប្រាស់បានរហូតដល់ទៅរយៈពេល 14 ថ្ងៃ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports