ក្រុមហ៊ុនVizio បានធ្វើបច្ចុប្បន្នភាពលើកម្មវិធីបង្កប់ និងមុខងារមួយចំនួននៅក្នុងទូរទស្សន៍ជំនាន់ចុងក្រោយបង្អស់របស់ខ្លួន ដែលការធ្វើបច្ចុប្បន្ននេះគឺពោរពេញទៅដោយលក្ខណៈពិសេសនិងការកែលំអសម្រាប់អ្នកដែលលេងហ្គេមនៅលើ PS5, Xbox Series X, ឬ PC ជាមួយ Nvidia RTX 3080 (ឬ G-Sync-ready Nvidia GPU) ដែលមានអនុភាព។ ទូរទស្សន៍ OLED ក៏ដូចជាការប្រមូលម៉ូឌែល P-Series Quantum X និង P-Series Quantum ស៊េរីឆ្នាំ ២០២១ នេះសុទ្ធតែត្រូវបានក្រុមហ៊ុនបំពាក់នូវរន្ធ HDMI 2.1 ។

ក្រុមហ៊ុនVizio បានអះអាងថា ការធ្វើបច្ចុប្បន្នភាពនេះកម្មវិធីបង្កប់នេះ នឹងអនុញ្ញាតឱ្យមានកម្រិតភាពច្បាស់ 4K រហូតដល់អត្រារីហ្វ្រេស ១២០Hz នៅពេលធ្វើការតភ្ជាប់ រួមជាមួយការគាំទ្រអត្រាធ្វើអោយស្រស់(refresh rate)សម្រាប់ 4K / ៦០Hz និង 4K / ១២០Hz ។ ប្រសិនបើនៅពេលដែលframes កុំព្យូទ័ររបស់អ្នកទម្លាក់ display នឹងធ្វើឱ្យអត្រាស្រស់(refresh rate) កើនឡើងដោយស្វ័យប្រវត្តិវិញ ទៅនឹងអ្វីដែលម៉ាស៊ីនកំុព្យូទ័ររបស់អ្នកមានសមត្ថភាពនាពេលបច្ចុប្បន្ន។

Vizio បាននាំយកការកែប្រែគួរឱ្យកត់សម្គាល់មួយចំនួនទៅទូរទស្សន៍ទាំងនេះ នៅក្នុងការធ្វើឱ្យទាន់សម័យនូវកម្មវិធីបង្កប់ ដោយក្រុមហ៊ុនបានបន្ថែមកូដ IR ដែលដាច់ពីគ្នាទៅរន្ធ HDMI នីមួយៗ ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការចុះឈ្មោះ ជាមួយផលិតផល HDMI-CEC ។ ក្រុមហ៊ុនវីយ៉ូអូក៏កែលម្អនូវអ្នកទទួល AV (AV receivers) ដែលគាំទ្ររន្ធ HDMI។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube