ក្រុមហ៊ុន Vivo បានប្រកាសជាផ្លូវការថានឹងបង្ហាញស្មាតហ្វូនសេ៊រីថ្មី មុនដាច់ឆ្នាំ២០២០នេះ នោះគឺទូរស័ព្ទដៃ vivo X60 series ដែលនឹងដាក់បង្ហាញនៅថ្ងៃទី ២៩ខែធ្នូខាងមុខនេះ។ គេរំពឹងថាស្មាតហ្វូន vivo X60 Pro នឹងតំឡើងជាមួយបន្ទះឈីប Exynos 1080។ បន្ថែមពីនេះ ស្មាតហ្វូន vivo X60 គឺជាទូរស័ព្ទម៉ូឌែលចុងក្រោយមួយ ដែលនឹងបំពាក់ដោយបន្ទះឈីបមានទំហំ 5nm ថ្មីរបស់ Samsung។ ម្យា៉ងទៀត វាក៏នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ OriginOS ដែលប្រព័ន្ធប្រតិបត្តិការកើតចេញពីការកែលម្អដោយផ្ទាល់ពីក្រុមហ៊ុន vivo តែវាត្រូវបានតំឡើងនៅលើ Android kernel។

ទោះយ៉ាងណាក៏ដោយ បើតាមរូបភាពខាងលើបានបង្ហាញថា ក្រុមហ៊ុនគ្រោងនឹងបញ្ចេញទូរស័ព្ទម៉ូឌែលនេះចំនួន៣ប្រភេទ រួមមាន vivo X60, vivo X60 Pro និងvivo X60 Pro+ ដោយទូរស័ព្ទទំាងនេះនឹងត្រូវបំពាក់ដោយកាមេរ៉ា៣គ្រាប់ដូចគ្នា។ ប៉ុន្តែសម្រាប់ vivo X60 នឹងមិនមាន periscope lens នោះទេ។
ទោះយ៉ាងណា យើងត្រូវរង់ចាំពីរសប្តាហ៍ទៀតសម្រាប់ការដាក់បង្ហាញស្មាតហ្វូតសេ៊រីថ្មីនេះជាផ្លូវការ។
Source: www.gsmarena.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia