vivo បានបង្ហាញចេញនូវទូរស័ព្ទស៊េរីថ្មីសម្រាប់ទីផ្សារក្នុងស្រុករបស់ខ្លួន ដែលមានឈ្មោះថា vivo S7e 5G មានបីពណ៍រួមមាន Mirror Black, Phantom Blue, and Silver Moon។ វាភ្ជាប់មកជាមួយបន្ទះឈីប Dimense 720 5G បំពាក់ដោយកាមេរ៉ាបីគ្រាប់ និងថាមពលសាកថ្មលឿន។

Vivo S7E 5G

ស្មាតហ្វូន vivo S7e 5Gនេះ មានលក្ខណៈប្រហាក់ប្រហែលនឹងស្មាតហ្វូន vivo Y73 5G ដែលបានប្រកាសកាលពីខែមុនខ្លះដែរ  ដោយមានបន្ទះឈីប, Memory ទំហំ 8/128GB និងសូម្បីតែកាមេរ៉ានិងfootprintក៏មានភាពដូចគ្នាដែរ។ យ៉ាងណាមិញ កាមេរ៉ាពីរគ្រាប់ដែលនៅផ្នែកខាងក្រោយក៏មិនមានការផ្លាស់ប្តូរអ្វីដែរ ដោយមាន 8MP ultrawide unit និងមាន 2MP depth sensorដដែល។ 

នៅផ្នែកខាងមុខ vivo S7e 5G មានអេក្រង់ OLED ទំហំ ៦,៤៤ អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ Full HD + និងមានរន្ធកាមេរ៉ាថត Selfie ដែលមានSensor 32MP និងកញ្ចក់Lens f / 2.0។

Vivo S7E 5G

ទូរស័ព្ទមុខ vivo S7e 5G មានថាមពលថ្ម ៤.១០០mAh ភ្ជាប់មកជាមួយការសាកថ្មលឿន ៣៣W តាមរយៈរន្ធ USB-C ។ ទូរស័ព្ទនេះក៏មានរន្ធដោតកាសទំហំ ៣.៥ ម។ ហើយទូរស័ព្ទ vivo S7e 5G នឹងត្រូវក្រុមហ៊ុនប្រកាសពីតំលៃនៅថ្ងៃ១១ ខែវិច្ឆកា ខាងមុខនេះផងដែរ។