ចាប់តាំងពីការរីកចម្រើននៃបច្ចេកវិទ្យារួចមក ការវាយប្រហារតាមអ៊ីនធឺណេតតែងតែគម្រាមដល់អ្នកប្រើប្រាស់ជាច្រើន​ ជាពិសេសការនគំរាមកំហែងដល់គណនីធនាគាររបស់អ្នកប្រើប្រាស់រាប់លាននាក់។ ក្រុមអ្នកវិភាគសន្តិសុខបានរកឃើញនូវការវាយប្រហារប្រភេទថ្មីមួយដែលមានឈ្មោះថា Vishing ។

ការវាយប្រហារប្រភេទថ្មីនេះ គឺពួកhacker ​ព្យាយាមបញ្ចុះបញ្ចូលជនរងគ្រោះឱ្យដំឡើងមេរោគនៅលើកុំព្យូទ័ររបស់ពួកគេ ដើម្បីអាចលួចព័ត៌មានរសើបរបស់អ្នកប្រើប្រាស់។ ក្រុមអ្នកស្រាវជ្រាវសន្តិសុខបានប្រកាសថាខ្លួនមិនទាន់អាចកំណត់ថាក្រុមណាជាអ្នកវាយប្រហារនោះទេ។​ 

ក្រៅពីនេះ Hacker ក៏បានបង្កើតវិធីសាស្រ្តផ្សេងៗដើម្បីទទួលបានព័ត៌មានគណនីអ្នកប្រើប្រាស់ ដូចជាការក្លែងបន្លំជាក្រុមហ៊ុន Apple, Samsung ឬ Xiaomi រួចទាក់ទងជាមួយអ្នកប្រើប្រាស់តាមអ៊ីមែល ដោយព្យាយាមលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះតាមរយៈការសន្ទនាតាមសំលេង។ បន្ថែមពីនេះ អ្នកស្រាវជ្រាវផ្នែកសន្តិសុខក៏បានិយាយថា Hacker​ ក៏អាចក្លែងខ្លួនជាបុគ្គលិកបម្រើសេវាកម្មដល់អតិថិជន ដោយតម្រូវអោយអតិថិជនផ្តល់នូវពត៌មានខ្លះអោយពួកគេ ជាថ្នូរនឹងការផ្តល់សេវាឆាប់រហ័ស ហើយអ្នកប្រើប្រាស់ជាច្រើនត្រូវបានគេបោកប្រាស់ដោយវិធីសាស្ត្រនេះផងដែរ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports