កាលពី២ខែមុននេះ ពោលគឺនៅខែកមរា ក្រុមហ៊ុន Samsung បានរៀបចំព្រឹត្តិការណ៍ Unpacked ដើម្បីប្រកាសអំពី Galaxy S21។ ប៉ុន្តែនៅខែមីនានេះ ក្រុមហ៊ុននឹងរៀបចំព្រឹត្តិការណ៍ថ្មីមួយ ទៀតដោយក្រុុុមហ៊ុនបានផ្ញើលិខិតអញ្ជើញរួចហើយ សម្រាប់ព្រឹត្តិការណ៍ដែលខ្លួនគ្រោងនឹងធ្វើនៅថ្ងៃទី ១៧ ខែមីនាវេលាម៉ោង ១០ ព្រឹក។
តើនឹងមានអ្វីខ្លះដែលក្រុមហ៊ុននគ្រោងនឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ? មែនហើយពេលនេះកាលពីឆ្នាំមុន យើងបានក្រឡេកមើលត្រកូល Galaxy Z Flip ។ សាំស៊ុងមិនបានបង្ហើបអ្វីច្រើនស្តីពីព្រឹត្តិការណ៍ទំាងនេះទេ។ លទ្ធភាពមួយទៀតគឺថា ក្រុមហ៊ុននេះអាចនឹងបញ្ចេញនូវកំុព្យូទ័រ ដំណើរការដោយបន្ទះឈីបExynos បំពាក់ដោយប្រព័ន្ធប្រតិបត្តិWindows 10 អមជាមួយនឹងAMD GPU។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើការលេចធ្លាយថ្មីៗនេះគឺជាការពិតមែននោះ ឧបករណ៍តំលៃសមរម្យ(mid-range devices)របស់ Samsung ដូចជាឧបករណ៍ស៊េរីGalaxy A អាចនឹងទទួលបានការចាប់អារម្មណ៍ ដោយសារតែសារៈសំខាន់កាន់តែខ្លាំង ដែលក្រុមហ៊ុនបានព្យាយាមពង្រឹងឡើងវិញ។
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube