gaming laptop ម៉ាក Asus នេះមានCPU Ryzen និង RAM 16GB តម្លៃត្រឹមតែ 850$ ទៅ 900$ ប៉ុណ្ណោះ
ពិតជាជួយសន្សំសំចៃថវិកាមែនទែនសម្រាប់អ្នកដែលចង់បានកុំព្យូទ័រដែលមានកំលាំងខ្លាំង និងចំណាយលុយក្រោម 1000 $

Written by Dorn Visal

11/25/2020

កុំព្យូទ័រយួរដៃលេងហ្គេម Asus TUF លក់ក្នុងតម្លៃ ចន្លោះពី850$ ទៅ 900$ ដែលមានភ្ជាប់ជាមួយក្រាហ្វិកកាត GeForce GTX 1650 និងស៊ីភីយូ Ryzen ដែលផ្តល់ថាមពលខ្លាំងផងដែរ។

ម៉ូឌែលAsus TUF នេះបានបំពាក់ដោយCPU ប្រភេទ Ryzen 7 R7-4800H 8-core និងអាចបង្កើនល្បឿនអតិបរមា 4.2GHz ។ គុណភាពបង្ហាញលើអេក្រង់មានតែ1080p ដែលទាបសម្រាប់អេក្រង់ទំហំ 17.3 អ៊ីញ ប៉ុន្តែយ៉ាងហោចណាស់វាមានអត្រាធ្វើឱ្យស្រស់ខ្ពស់ដល់ទៅ 120Hz ជាមួយអង្គផ្ទុកទិន្នន័យទំហំ 512GB ប្រភេទ NVMe SSD និងមាន hard drive ទំហំ 1TB បន្ថែមសម្រាប់ផ្ទុកពេលលេងហ្គេម អមមកជាមួយ RAM 16 GB ,  Gigabit Wi-Fi 5 និងក្តារចុចរបស់ RGB ។

សម្រាប់ក្រាហ្វិចកុំព្យូទ័រយួរដៃនេះជាប្រភេទ Nvidia GeForce GTX 1650 GPU ជាមួយ VRAM ទំហំ 4GB ។ នេះគឺជាកុំព្យូទ័រយួរដៃដែលបំពាក់ដោយ CPU ស៊េរីចុងក្រោយដែលទាបជាងគេបន្តិចរបស់ Nvidia ប៉ុន្តែវានៅតែផ្តល់ឱ្យអ្នកនូវបទពិសោធន៍ល្អនៅកម្រិត 1080p ជាមួយនឹងការលេងហ្គេម ។

ប្រភព៖ pcgamer
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …