កម្មវិធីបណ្តាញសង្គមរបស់Trump អាចនឹងបង្ហាញខ្លួនឆាប់ៗនេះ
កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អតីតប្រធានាធិបតី Donald Trump ឈ្មោះ Truth Social ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទិវាប្រធានាធិបតី (Presidents’ DAY) នេះបើយោងតាមរបាយការណ៍ពី Reuters ។

Written by Heaur

02/21/2022

កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អតីតប្រធានាធិបតី Donald Trump ឈ្មោះ Truth Social ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទិវាប្រធានាធិបតី (Presidents’ DAY) នេះបើយោងតាមរបាយការណ៍ពី Reuters ។ យ៉ាងណាមិញ បើតាមនាយកប្រតិបត្តិ Truth Social ត្រូវបានបង្ហើបថា កម្មវិធីនេះអាចនឹងធ្វើការចេញផ្សាយនៅក្នុង Apple App Store សម្រាប់ថ្ងៃច័ន្ទទី 21 ខែកុម្ភៈ។ តែមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុនទេ។

ប៉ុន្តែTruth Social​នេះបានសាកល្បងតេស្តចាប់តាំងពីដើមខែធ្នូរ បើកចំហសម្រាប់ “ភ្ញៀវដែលបានអញ្ជើញតែប៉ុណ្ណោះ” ដោយមានអ្នកសាកល្បងបែតាប្រហែល 500 នាក់ក្រោយមកអាចចូលប្រើបណ្តាញបាន។ នៅចុងខែមីនា គេនឹងដំណើរការពេញលេញ យ៉ាងហោចណាស់នៅក្នុងសហរដ្ឋអាមេរិក។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …