កម្មវិធីដ៏អស្ចារ្យទាំង 3 សម្រាប់ IPHONE ដែលទទួលបានការគាំទ្រខ្ពស់
ឥឡូវនេះក៏ជាពេលវេលាដ៏ល្អដើម្បីសាកល្បងកម្មវិធីដ៏អស្ចារ្យទាំង 3 ដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ IPHONE ផងដែរ។

Written by Dimong

01/10/2022

សម្រាប់អ្នកដែលគាត់កំពុងនឹងប្រើប្រាស់ iPhone ផ្ទាល់នឹងទទួលបានបទពិសោធន៏ថ្មីមួយពីវីដេអូមួយនេះ។ហើយខណៈពេលនេះមានអ្នកកំពុងប្រើប្រាស់ទូរសព្ទ័ដែ iPhone មួយចំនួនគាត់ប្រើប្រាស់លើកម្មវិធីដូចៗគ្នាដែលអាច និយាយបានថាគាត់ស្គាល់ពីមនុស្សជុំវិញខ្លួនគាត់។ឥឡូវនេះក៏ជាពេលវេលាដ៏ល្អដើម្បីសាកល្បងអ្វីដែលថ្មីផងដែរ។ខ្ញុំនឹងធ្វើការបង្ហាញពីបញ្ជីកម្មវិធីចំនួន៣ដែលងាយស្រួលប្រើហើយអ្នកទាំងអស់គ្នាក៏អាចទាញ យកកម្មវិធីនេះមកសាកល្បងបានដែល។

1 Spark Mail

Spark Mail ជាកម្មវិធី Mail របស់ Apple គឺជាជម្រើសដ៏សាមញ្ញ ងាយស្រួល ល្អ និងឥតគិតថ្លៃ។អ្នកមានជម្រើសក្នុងការបិទបើកការជូនដំណឹងឆ្លាតវៃនិងការរួមបញ្ចូល​ជាមួយសេវាកម្មដូចជា Dropbox និង OneDrive ជាដើម។

The best email client for iPhone, iPad, Mac and Android | Spark

មុខងារចំនួន​3

-បង្កើត Link ទៅកាន់អ៊ីមែល ឬកម្រងសារទាំងមូលពីប្រអប់សំបុត្ររបស់អ្នក ហើយចែករំលែកវាជាមួយនរណាម្នាក់រួមជាមួយនឹងមតិយោបល់និងឯកសារភ្ជាប់ជាក្រុមការងារ។

-រក្សាទុកឯកសារទៅក្នុងCloud ឬភ្ជាប់ពួកវាទៅអ៊ីមែលរបស់អ្នក ។ យើងគាំទ្រ Dropbox, Box, iCloud Drive, OneDrive, Evernote និង Google Drive ។

 

-មិនថាឯកសារភ្ជាប់ ឬឯកសារអ្វីដែលអ្នកមាននៅ Spark វាមានវិធីជាច្រើនក្នុងការ​​ បើកវា។ឯកសារភ្ជាប់ភាគច្រើនអាចត្រូវបានក្នុងកម្មវិធីផ្សេងទៀតដូចដែលខ្ញុំបានបង្ហាញខាងលើនេះ។

 

2 Todoist

Todoist គឺជាកន្លែងដ៏ល្អមួយដែលគួរចាប់ផ្តើម ជាពិសេសប្រសិនបើអ្នកត្រូវការអ្វីមួយ ដែលមានថាមពលខ្លាំងក្នុងការសរសេរជា​ Notes​​ របស់អ្នកឬងាយស្រួលកំណត់ពេល​វេលានៃកិច្ចការរបស់អ្នក។វាជាឧបករណ៍ដែលអាចបត់បែនបានសម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីកិច្ចការផ្ទាល់ខ្លួនរហូតដល់គម្រោងការងារ។​វាក៏ដំណើរការជាមួយកម្មវិធីភាគីទីបី​ជាច្រើនដូចជា Slack, Calendar និង Spark ផងដែរ។

Tilde Review | PCMag

មុខងារចំនួន​3

-រៀបចំសេចក្តីលម្អិតទាំងអស់នៃការងារត្រូវធ្វើរបស់អ្នកនៅក្នុងបញ្ជីកិច្ចការដែលអាចប្ដូរ តាមបំណងហើយគ្រប់គ្រងកិច្ចការ និងកិច្ចការរងចាប់ពីដើមដល់ចប់ស្ថិតនៅកន្លែងតែ​មួយ។

Web_-_Move_Task.gif

-ចំពោះមុខងារនេះ រាល់កិច្ចការ ត្រូវបានកំណត់ចំណាំ នៅលើ board  ហើយផ្លាស់ទីទៅកាន់កិច្ចការផ្សេងៗដែលជួយឲ្យការងារយ៉ាងរហ័ស និង ងាយស្រួល ។

Social_-_Web_Drag.gif

-កំណត់ការងាររបស់អ្នក ហើយធ្វើការកែតម្រូវយ៉ាងឆាប់រហ័សដោយការមើលគម្រោង និងកាលបរិច្ឆេទកំណត់របស់ពួកគេនៅលើប្រតិទិន។

Screenshot_2020-03-20_at_13.52.35.png

 

 

3.Strava

កម្មវិធី​ Strava ជាកម្មវិធីដែលគាំទ្រសកម្មភាពជាច្រើន រួមទាំង staples ដូចជា ការជិះកង់ ការរត់ និងការដើរជាដើម។ មានការរួមបញ្ចូលភាគីទីបីជាច្រើនផងដែរ ដែលធ្វើឱ្យវាងាយស្រួលសម្រាប់គោលដៅលំហាត់របស់អ្នក។ក៏មានមុខងារសុវត្ថិភាព​ផ្ទាល់ខ្លួនប្រកបដោយការគិតគូរ និងវិធីជាច្រើនដើម្បីវាស់ស្ទង់វឌ្ឍនភាពរបស់អ្នក។

-Track និង​ analyze: Strava ប្រែក្លាយកម្មវិធីដែលល្អហើយយើងធ្វើការជាមួយនាឡិកា GPS ផងដែរ។​Strava កត់ត្រាតាមដានរាល់សកម្មភាពរបស់អ្នកហើយបន្ទាប់មកវា​បញ្ជូនទៅកាន់ទិន្នន័យរបស់អ្នក។

Strava GPS – Suivi cyclisme, running et natation 237.3 Télécharger APK Android | Aptoide

-Share and connect:កត់ត្រាសកម្មភាព ហើយបញ្ជូនទៅកាន់ផ្ទាំងព័ត៌មាន Strava របស់អ្នក ដែលមិត្តភ័ក្តិ និងអ្នកដើរតាមរបស់អ្នកអាចចែករំលែកការប្រណាំង និងការហាត់ប្រាណរបស់ពួកគេហើយក៏អាចបញ្ជេញមតិយោបល់លើសកម្មភាពរបស់គ្នាទៅវិញទៅមក។ហើយក៏អាចចែករំលែកពីទីតាំងរបស់ក៏បានដូចគ្នា

-EXPLORE & COMPETE: បង្កើតឡើងដោយអត្តពលិក Strava រាប់លាននាក់ ផ្នែកសម្គាល់ផ្លូវ ឬផ្លូវលំដ៏ពេញនិយម (ដូចជាការឡើងភ្នំក្នុងតំបន់ដែលអ្នកចូលចិត្ត) និងបង្កើតតារាងពេលវេលាកំណត់ដោយអត្តពលិក Strava គ្រប់រូប ។

ប្រសិនបើអ្នកកំពុងស្វែងរកដំណើរផ្សងព្រេង ឬចង់បង្កើតផ្លូវដោយខ្លួនឯង យើងអាចស្វែងរកកន្លែងដែលត្រូវទៅ ហើយអ្នកអាចបង្ហោះផ្លូវនោះទៅកាន់ទូរសព្ទ ឬឧបករណ៍ GPS របស់អ្នកសម្រាប់ការរុករកកាន់តែងាយស្រួល។

 

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែលចំពោះកម្មវិធីទាំង៣ដែលខ្ញុំបានរៀបរាប់ខាងលើមានទាំងកម្មវិធីផ្ញើរសារ,កម្មវិធីកំណត់ពេលវេលាការងារ និងជំនួយការដាស់តឿន ក្នុងការថែរក្សារុក្ខជាតិ។បើសិនអ្នកទាំងពេញចិត្តក៏ដូចជាចង់សាកល្បងអ្នកទាំងអស់គ្នាទាញយកកម្មវិធីដោយឥតគិតថ្លៃពីកម្មវីធីទាំង៣នេះ។

ប្រភព: theverge

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …