Pro Skater របស់ Tony Hawk កំពុងធ្វើដំណើរត្រឡប់ទៅកាន់ឧបករណ៍ចល័ត (mobile platforms) វិញ ដោយPro Skater ទី ១ និងទី ២ របស់ Tony Hawk នឹងត្រូវមកកាន់ឧបករណ៍ហ្គេម Switch នៅឆ្នាំ ២០២១ បន្ទាប់ពីរដូវផ្ការីក ហើយទីបំផុតនាំចំណងជើង(title)ពេញលេញ ទៅឱ្យឧបករណ៍ថ្មីបំផុតរបស់ Nintendo។

ប៉ុន្តែដំបូង ហ្គេមនេះកំពុងឆ្ពោះទៅកាន់ PlayStation 5 និង Xbox Series X និង S នៅថ្ងៃទី ២៦ ខែមីនា ដែលបញ្ចប់ជាមួយនឹងការអាប់ដេតជំនាន់ក្រោយចុងបង្អស់។ កំណែ(versions) ទាំងនេះនឹងមានកម្រិត 1080p នៅល្បឿន 120FPS ឬ 4K នៅល្បឿន 60FPS និងមានភាពប្រសើរឡើងផ្នែកសម្លេងនិងប៉ូលា(polished effects)។ គួរអោយកត់សម្គាល់ថាហ្គេម PS5 និងស៊េរី X នឹងគាំទ្រដល់ 4Kខណៈពេលដែលស៊េរី S ត្រូវបានបង្កើនដល់1440p។

កំណែថ្មីនៅលើ Switch នេះបានក្លាយជាការចេញផ្សាយមួយ ដែលបានចេញផ្សាយនៅខែកញ្ញាឆ្នាំ២០២០ កន្លងមកនេះ។ បន្ទាប់ពីបានបង្ហាញនូវមុខងារថ្មីៗរបស់ THPS ១ និង ២ នៅលើ PS5 និង Xbox Series X និង S នោះ, Activision និយាយយ៉ាងសាមញ្ញថា“ សម្រាប់ការលេងហ្គេមលើ - Nintendo Switch version នេះនឹងផ្តល់ឱ្យអ្នកគាំទ្រនូវឱកាស ដើម្បីជិះស្គីគ្រប់ទីកន្លែង តាមតែចំណង់ចំណូលចិត្តអ្នកលេង។
ការបញ្ជាទិញជាមុនសម្រាប់ PS5 និង Xbox Series X និង S មានផ្សាយផ្ទាល់ឥឡូវនេះ។ សម្រាប់អ្នកដែលជាម្ចាស់កំណែឌីជីថល(digital version) THPS 1 និង 2 សម្រាប់ PS4 ឬ Xbox One, អាចដាក់ពិន្ទុCross-Gen Deluxe ក្នុងតម្លៃ ១០ ដុល្លារ ព្រមទំាងអាចunlocks ការអាប់ដេតថ្មី និងប្រាក់រង្វេន់បន្ថែម រួមទាំងអាចទាញយក តួអង្គsecret skater The Ripper, retro Create-A-Skater gear, ហើយនឹងold-school skins សម្រាប់ Tony Hawk, Steve Caballero, និង Rodney Mullen។ បន្ថែមពីនេះ សម្រាប់អ្នកលេងដែលជាម្ចាស់ Digital Deluxe Edition អាចទាញយកការអាប់ដេតជំនាន់ក្រោយ ដោយឥតគិតថ្លៃនៅថ្ងៃទី ២៦ ខែមីនាលើកលែងតែនៅប្រទេសជប៉ុនតែប៉ុណ្ណោះ។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube