លោក Tim Cook ដែលបានឡើងកាន់តំណែងនៅខែសីហាឆ្នាំ ២០១១ បានគ្រប់គ្រងក្រុមហ៊ុនApple ​បន្តពីSteve Jobs​​​​ បានបង្កើនតម្លៃក្រុមហ៊ុន ១៥៣ ពាន់លានដុល្លារដល់ ២ ទ្រីលានដុល្លារ។ ក្នុងសម័យការTim Cook គេបានមើលឃើញការកែសំរួលធំៗ នៅក្នុងផលិតផលអេបផល ជាពិសេសiPhone និងiPad។ លើសពីនេះឧបករណ៍ម៉ាកថ្មីដូចជា AirPods និង AirTag បានដើ​រសំខាន់ក្នុងជីវិតអ្នកប្រើប្រាស់។

យោងតាម Mark Gurman របស់ Bloomberg លោក Tim Cookនឹងចូលនិវត្តន៍នៅចន្លោះឆ្នាំ ២០២៥ និង ២០២៨ ដោយសារកិច្ចសន្យារបស់គាត់ដែលនឹងផុតកំណត់ក្នុងរយៈពេល ៤ ឆ្នាំទៀត។ នាយកប្រតិបត្តិវ័យ ៦០ ឆ្នាំរូបនេះចង់បង្កើតផលិតផលសំខាន់មួយចំនួនទៀតឱ្យ Apple  មុនពេលលោកចាកចេញពីតំណែងនេះ។

យោងតាមលោក Mark Gurman  នៅក្នុងបរិបទនេះគេរំពឹងថាបច្ចេកវិទ្យាការពិត (AR) និងបច្ចេកវិទ្យានិម្មិត (VR) នឹងក្លាយជាទីផ្សារធំមួយដែល Apple នឹងដំណើរការនាពេលអនាគត។ ស្រដៀងនេះដែរ អ្នកវិភាគ Ming-Chi Kuo ក៏បាននិយាយថា Apple អាចបង្ហាញនូវ៉ែនតាVR នៅឆ្នាំ ២០២២ ​ខណៈដេលបច្ចកវិទ្យាAR នៅឆ្នាំ ២០២៥។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports