Tim Cook ស្ថិតក្នុងចំណោមឈ្មោះដែលមានឥទ្ធិពលបំផុតទាំង ១០០ នៅឆ្នាំ ២០២១
Tim Cook ស្ថិតក្នុងចំណោមមនុស្សដែលមានឥទ្ធិពលបំផុតទាំង ១០០ ប្រចាំឆ្នាំដែលរៀបចំជារៀងរាល់ឆ្នាំដោយទស្សនាវដ្តី Time ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ទស្សនាវដ្តីនេះបានចាត់ថ្នាក់នាយកប្រតិបត្តិ Apple Cook ជា“ ទីតាន”( Titan) នៅក្នុងបញ្ជី។ គេចាប់ផ្តើមលឺបន្ថែមអំពីCook ដែលបានចាប់ផ្តើមធ្វើការនៅAppleនៅខែមីនាឆ្នាំ ១៩៩៨ រហូតដល់ពេលដែលលោកបានចូលកាន់តំណែងបន្ទាប់ពី Steve Jobs បានលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ Apple នៅថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០១១ ។ ហើយនេះមិនមែនជាលើកទីមួយទេដែលនាយកប្រតិបត្តិ Apple បានជាប់ក្នុងបញ្ជីមនុស្សដែលមានឥទ្ធិពលបំផុតរបស់ Time ។ នៅដើមឆ្នាំ ២០២១នេះ ទស្សនាវដ្តី Time បានដាក់ឈ្មោះ Apple ជា“ មេដឹកនាំ” នៅក្នុងបញ្ជីក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតរបស់ពិភពលោក។ តាមទស្សវដ្តីTime បានបញ្ជាក់ថាCook ស្ថិតក្នុងចំណោមឈ្មោះដែលមានឥទ្ធិពលបំផុតទាំង ១០០ នៅឆ្នាំ ២០២១ ដោយគេបានសង្កត់ធ្ងន់លក្ខណៈពិសេសបំផុតរបស់ Cook គឺភាពវៃឆ្លាត ចរិត មេត្តា ករុណានិងភាពក្លាហាន។ បើតាមសហស្ថាបនិកក្រុមហ៊ុន Nike លោក Phil Knight ដែលជាមិត្តជិតស្និតនឹងTim Cook […]

Written by Heaur

09/28/2021

Tim Cook ស្ថិតក្នុងចំណោមមនុស្សដែលមានឥទ្ធិពលបំផុតទាំង ១០០ ប្រចាំឆ្នាំដែលរៀបចំជារៀងរាល់ឆ្នាំដោយទស្សនាវដ្តី Time ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ទស្សនាវដ្តីនេះបានចាត់ថ្នាក់នាយកប្រតិបត្តិ Apple Cook ជា“ ទីតាន”( Titan) នៅក្នុងបញ្ជី។ គេចាប់ផ្តើមលឺបន្ថែមអំពីCook ដែលបានចាប់ផ្តើមធ្វើការនៅAppleនៅខែមីនាឆ្នាំ ១៩៩៨ រហូតដល់ពេលដែលលោកបានចូលកាន់តំណែងបន្ទាប់ពី Steve Jobs បានលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ Apple នៅថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០១១ ។

ហើយនេះមិនមែនជាលើកទីមួយទេដែលនាយកប្រតិបត្តិ Apple បានជាប់ក្នុងបញ្ជីមនុស្សដែលមានឥទ្ធិពលបំផុតរបស់ Time ។ នៅដើមឆ្នាំ ២០២១នេះ ទស្សនាវដ្តី Time បានដាក់ឈ្មោះ Apple ជា“ មេដឹកនាំ” នៅក្នុងបញ្ជីក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតរបស់ពិភពលោក។

តាមទស្សវដ្តីTime បានបញ្ជាក់ថាCook ស្ថិតក្នុងចំណោមឈ្មោះដែលមានឥទ្ធិពលបំផុតទាំង ១០០ នៅឆ្នាំ ២០២១ ដោយគេបានសង្កត់ធ្ងន់លក្ខណៈពិសេសបំផុតរបស់ Cook គឺភាពវៃឆ្លាត ចរិត មេត្តា ករុណានិងភាពក្លាហាន។

លោក Phil Knight

បើតាមសហស្ថាបនិកក្រុមហ៊ុន Nike លោក Phil Knight ដែលជាមិត្តជិតស្និតនឹងTim Cook បានកត់សម្គាល់ពីរបៀបការគ្រប់គ្រង់ដែលមានការផ្លាស់ប្តូរស្ទើរតែមិនអាចទៅរួចសម្រាប់លោក Steve Jobs តែអាចសម្រេចបាននូវការផ្លាស់ប្តូរបានក្រោមការគ្រប់គ្រង់ដោយ Cook ។ Knight ក៏បានសរសេរអំពីការនាំមុខ ១០ ឆ្នាំរបស់ Apple ក្រោមការដឹកនាំរបស់ Cook និងរបៀបដែលភាគហ៊ុនរបស់ Apple កើនឡើងមួយពាន់ភាគរយដើម្បីក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតនៅលើពិភពលោក។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …