មុខងារQ&Aថ្មីរបស់ TikTok ធ្វើអោយកាន់តែងាយស្រួលសម្រាប់Creator ក្នុងការឆ្លើយតបចំពោះអ្នកគាំទ្រ
ក្រុមហ៊ុនTikTok បានចាប់ផ្តើមមុខងារថ្មីមួយដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់creators​ក្នុងការឆ្លើយតបទៅនឹងសំណួរ ចម្លើយរបស់អ្នកគាំទ្រខ្លួន។ 

Written by Heaur

01/21/2021

ក្រុមហ៊ុនTikTok បានចាប់ផ្តើមមុខងារថ្មីមួយដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់creators​ ដែលមានប្រជាប្រិយបំផុតរបស់ខ្លួនក្នុងការរៀបចំវគ្គសំណួរនិងចម្លើយជាមួយអ្នកគាំទ្ររបស់ពួកគេ។ លក្ខណៈពិសេសនេះត្រូវបានគេប្រទះឃើញដំបូងដោយអ្នកពិគ្រោះយោបល់ផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Matt Navarra ដែលបានចែករំលែករូបភាពរបស់វាទៅក្នុងគណនី Twitter របស់ពួកគេ។

បន្ថែមពីនេះទៅទៀតនោះ TikTok បានប្រាប់គណនីអ្នកបង្កើតសាធារណះ TechCrunch ដែលមានអ្នកដើរតាម(followers)ជាង 10,000នាក់ថា អ្នកប្រើប្រាស់ទាំងអស់អាចជ្រើសរើសដើម្បីសាកល្បងមុខងារនេះតាមរយៈមឺនុយការកំណត់របស់កម្មវិធី(settings menu)។ នៅពេលដែលពួកគេធ្វើរួច អ្នកFollowerរបស់ពួកគេនឹងឃើញរូបតំណាងថ្មីពីរដែលនឹងអនុញ្ញាតឱ្យពួកគេដាក់សំណួរទៅម្ចាស់គណនីតាមរយៈទំព័រprofile, ហើយនឹងតាមរយៈមតិយោបល់(comment section) នៅលើវីដេអូដែលពួកគេបានបង្ហោះ។ ជាការឆ្លើយតប, creatorsអាចឆ្លើយតបទៅកាន់អ្នកសួរឬអ្នកគាំទ្ររបស់ខ្លួនតាមរយៈវីដេអូឬអត្ថបទ។ លក្ខណៈពិសេសនេះជួយសម្រួលដល់ដំណើរការសំណួរនិងចម្លើយ  ពីព្រោះពួកគេអាចមើលឃើញសំណួរទាំងអស់ដែលអ្នកគាំទ្របានសួរទៅកាន់ម្ចាស់គណនី។ ម្យា៉ងទៀត វាក៏ដំណើរការជាមួយមុខងារផ្សាយផ្ទាល់ផ្ទាល់របស់ TikTokបានផងដែរ។

This photo taken on November 21, 2019, shows the logo of the social media video sharing app Tiktok displayed on a tablet screen in Paris. (Photo by Lionel BONAVENTURE / AFP) (Photo by LIONEL BONAVENTURE/AFP via Getty Images)

ផ្នែកសំណួរនិងចម្លើយគឺជាកត្កាដ៏សំខាន់មួយរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ដោយក្រុុុមហ៊ុនTikTok ចង់ធ្វើឱ្យដំណើរការនេះកាន់តែងាយស្រួលសម្រាប់ម្ចាស់គណនី និងអ្នកប្រើប្រាស់។ យ៉ាងណាមិញ TikTok បានប្រាប់ TechCrunch ថាខ្លួនគ្រោងនឹងដាក់បង្ហាញមុខងារពិសេសនេះទៅក្នុងគណនីCreatorនៅក្នុងសប្តាហ៍ខាងមុខនេះ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …