មុខងារ Q&A ថ្មីរបស់ TikTok អនុញ្ញាតឱ្យអ្នក creators ឆ្លើយតបទៅនឹងសំនួររបស់អ្នកគាំទ្រដោយប្រើសារ ឬវីដេអូ
មុខងារ Q&A ថ្មីរបស់ TikTok អនុញ្ញាតឱ្យអ្នក creators ឆ្លើយតបទៅនឹងសំនួររបស់អ្នកគាំទ្រដោយប្រើសារ ឬវីដេអូ

Written by Dorn Visal

01/22/2021

Tiktok កំពុងធ្វើការតេស្តលើមុខងារ Q&A ថ្មីដែលអនុញ្ញាតអោយអ្នក creators ឆ្លើយតបទៅនឹងសំនួររបស់អ្នកគាំទ្រដោយប្រើសារ ឬវីដេអូ ដោយក្រុមហ៊ុនបានបញ្ជាក់ប្រាប់គេហទំព័រ TechCrunch។ លក្ខណៈពិសេសនេះអាចដំណើរការបានទាំងវីដេអូ និងការផ្សាយផ្ទាល់ (TikTok LIVE) ប៉ុន្តែបច្ចុប្បន្ននេះមានតែសម្រាប់អ្នក Creater ដែលបានជ្រើសរើសក្នុងការសាកល្បងប៉ុណ្ណោះ។

កម្មវិធី Q&As បានក្លាយជាវិធីដែលពេញនិយមបំផុតសម្រាប់អ្នក Creater ដើម្បីទាក់ការចាប់អារម្មណ៍របស់អ្នកគាំទ្រលើបណ្តាញសង្គម ហើយបានបង្ហាញឱ្យឃើញថាមានប្រជាប្រិយភាពជាពិសេសដូចជា Instagram Stories និងនៅក្នុងកម្មវិធីផ្សេងៗទៀតដូចជាកម្មវិធី Snapchat ជាដើម។

ហើយនៅលើកម្មវិធី TikTok ពេលនេះក៏បានបន្ថែមមុខងារពិសេសនេះ ដែលជាផ្នែកធំមួយនៃការផ្តល់យោបល់ ព្រោះអ្នក creators ជាច្រើនបានឆ្លើយតបចំពោះមតិយោបល់នីមួយៗដោយការចេញជាវីដេអូថ្មីដែលពន្យល់ពីចម្លើយរបស់ពួកគេលម្អិតជាងការអត្ថាធិប្បាយអត្ថបទខ្លីៗ ហើយពេលខ្លះចម្លើយទាំងនេះមានគោលបំណងដើម្បីបញ្ជាក់បន្ថែម ខណៈពេលដែលអ្នកបង្កើតផ្សេងទៀតអាចនឹងមានឆ្លើយតបដោយការសម្លុត និងការប្រទូសរ៉ាយនៅក្នុងវីដេអូរបស់ពួកគេ។ ជាលទ្ធផលផ្នែក comment របស់ TikTok បានរីកចម្រើនដែលដើរតួនាទីកាន់តែធំក្នុងការផ្លាស់ប្តូរនិន្នាការនិងវប្បធម៌របស់ TikTok ។

ឥឡូវនេះ Q&As គឺជាមធ្យោបាយដ៏សំខាន់សម្រាប់អ្នក creators ធ្វើការទំនាក់ទំនងជាមួយអ្នកគាំទ្រនៅពេលផ្សាយផ្ទាល់។ ប៉ុន្តែវាអាចជាការពិបាកសម្រាប់អ្នក creators ក្នុងការឆ្លើយសំណួរ និងយោបល់ជាច្រើនតាមរយៈការឡាយផ្ទាល់។

ដោយមើលឃើញពីរបៀបដែលអ្នក creators បានប្រើ Q&As ជាមួយអ្នកគាំទ្ររបស់ពួកគេមុខងារ Q&A របស់Tiktiok អនុញ្ញាតឱ្យអ្នកCreater ឆ្លើយតបដោយផ្ទាល់ទៅនឹងសំណួររបស់ទស្សនិកជន នៅពេលអ្នកទស្សនា ប្រើប្រាស់ប៊ូតុង Q&A នៅក្នុងផ្នែក comment របស់វីដេអូ ឬពួកគេអាចសួរសំណួរដោយផ្ទាល់តាមរយៈតំណភ្ជាប់ Q&A link នៅលើ Profile page របស់អ្នកcreator នោះបានផងដែរ។ សម្រាប់អ្នក creators លក្ខណៈពិសេសនេះធ្វើឱ្យការឆ្លើយតបទៅនឹងសំណួរទាំងនោះកាន់តែងាយស្រួលព្រោះវាអនុញ្ញាតឱ្យពួកគេមើលសំណួររបស់អ្នកគាំទ្រទាំងអស់នៅកន្លែងតែមួយ។

ហើយមុខងារនេះមិនមានកំណត់ចំពោះចំនួនសំណួរបានសួរដោយអ្នកគាំទ្រនោះទេ។ លក្ខណៈពិសេសនេះត្រូវបានប្រទះឃើញដំបូងដោយអ្នកពិគ្រោះយោបល់ផ្នែកបណ្តាញសង្គមលោក Matt Navarra ដែលបានបង្ហោះរូបថតនៃមុខងារនេះ។

ប្រភព៖ techcrunch
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …