រហូតដល់ពីរបីឆ្នាំមុន គេតែងតែលើកឡើងពីបណ្តាញសង្គមពេញនិយមដូចជា Instagram, Facebook, Twitter តែបច្ចុប្បន្នចេះ TikTok បានក្លាយជាផ្នែកមួយនៃជីវិតកម្មវិធីដ៏ពេលនិយមប្រចាំថ្ងៃផងដែរ។ ភាពជោគជ័យរបស់ TikTok ក្នុងរយៈពេលដ៏ខ្លីបានទាក់ទាញការចាប់អារម្មណ៍ពីដៃគូប្រកួតប្រជែងរបស់ខ្លួន។ ហ្វេសប៊ុកដែលបង្កើនការប្រកួតប្រជែងជាមួយមុខងារ Instagram Reels គឺជាក្រុមហ៊ុនដែលបានបោះជំហានដំបូងក្នុងវិស័យនេះ។ បន្ទាប់មក ហ្គូហ្គោលក៏បានបើកដំណើរការកម្មវិធីShortsនៅលើយូធូបនៅខែកញ្ញានេះផងដែរ។

យោងតាមរបាយការណ៍របស់ App Annie ដែលគ្របដណ្តប់ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក ពេលវេលាជាមធ្យមដែលបានចំណាយដោយអ្នកប្រើប្រាស់ម្នាក់នៅលើកម្មវិធី TikTok គឺខ្ពស់ជាងនៅលើ YouTube ។ ថ្វីបើទិន្នន័យនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់សម្រាប់ TikTok ក៏ដោយ ក៏វាឆាប់ពេកក្នុងការនិយាយថាTikTok​បានទម្លាក់ចំណាត់ថ្នាក់ YouTube ។

វេទិកាចែករំលែកវីដេអូដែលគ្រប់គ្រងដោយ Google មានអ្នកប្រើប្រាស់ប្រចាំខែជាង ២ ពាន់លាននាក់។ TikTok ត្រូវបានគេដឹងថាមានអ្នកប្រើប្រាស់សកម្មយ៉ាងតិច ៧០០ លាននាក់។ ដូច្នេះបើនិយាយពីចំនួនមើលសរុប (មិនជាមធ្យម) គេហទំព័រយូធ្យូបនៅតែជាប់ចំណាត់ថ្នាក់ធំជាងគេនៅលើពិភពលោក។ គួររំលឹកផងដែរថា ទិន្នន័យរបស់ App Annie គ្របដណ្តប់តែលើទូរស័ព្ទ Android ប៉ុណ្ណោះ ហើយមិនរាប់បញ្ចូលរយៈពេលមើលជាមធ្យមរបស់Douyinដែលជាកម្មវិធីចិនផ្ទាល់ផងនោះទេ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports