ហ្គេម ‘The Lord of the Rings: Gollum’ ត្រូវបានពន្យារពេលដល់ឆ្នាំ ២០២២
គេសន្មត់ថាវានឹងមកដល់នៅឆ្នាំនេះប៉ុន្តែនៅពេលនេះហ្គេម 'The Lord of the Rings: Gollum' ត្រូវបានពន្យារពេលដល់ឆ្នាំ ២០២២

Written by Dorn Visal

01/27/2021

The Lord of the Rings: Gollum ត្រូវបានគេសន្មត់ថាវានឹងមកដល់នៅឆ្នាំនេះប៉ុន្តែនៅពេលនេះវាត្រូវពន្យាពេលនៃការចេញផ្សាយ និងដាក់អោយដំណើរការដែលវាត្រូវចំណាយពេលយូរជាងនេះទៀតដោយធ្វើអោយអ្នកគាំទ្រនឹកស្មានមិនដល់។ អ្នកអភិវឌ្ឍន៍ Daedalic បានប្រកាសថាខ្លួននឹងបញ្ចេញហ្គេមនេះនៅឆ្នាំ ២០២២ នៅលើកុំព្យូទ័រ PC, Nintendo Switch ,PlayStation និង Xbox ដូច្នេះតម្រូវអោយអ្នកគាំទ្រទាំងអស់រងចាំបន្តិចទៀត។

ស្ទូឌីយោដែលបានផលិតហ្គេមនេះមិនបានពន្យល់ពីមូលហេតុនៃការពន្យាពេលក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននោះទេ ប៉ុន្តែស្ទូឌីយោនេះបានថ្លែងថា Nacon នឹងដាក់ដំណើរការនៃហ្គេម LOTR: Gollum ផងដែរ។ ការផ្សងព្រេងបំបាំងកាយនេះនឹងរួមបញ្ចូលទាំងមេកានិចនៃការសន្ទនាដែលមានលក្ខណៈឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់តួអង្គពីរសំខាន់ៗដូចដែលអ្នកនឹងជ្រើសរើសជម្រើស Gollum ឬ Smeagol ។ PS5 ជំនាន់នេះនឹងអាទាញយកគុណប្រយោជន៍នៃសមត្ថភាពឆ្លុះកាំរស្មី និងគន្លឹះបន្ថែមរបស់ឧបករណ៍បញ្ជា DualSense ។

ប្រភព៖ engadget
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …