ក្រុមហ៊ុន Nintendo មិនដែលធ្វើការបង្កើតនូវThe Legend of Zelda: Ocarina of Timeឡើងវិញនោះទេ ប៉ុន្តែអ្នកគាំទ្រម្នាក់របស់កម្មវិធីហ្គេមនេះ បានធ្វើការកែតម្រូវផ្នែកខ្លះរបស់វានៅក្នុងម៉ាស៊ីនUnreal Engine។ ហើយផលិតផលចុងក្រោយត្រូវបានធ្វើអោយអ្នកគាំទ្ររបស់ក្រុមហ៊ុន Nintendo មានការងឿងឆ្ងល់និងរីករាយបំផុតជាមួយកម្មវិធីនៅលើNintendo Switch និង Nintendo Switch Lite ។ ឬអាចសូម្បីតែ Super Switch ដែលអាចផ្តល់ថាមពលបន្ថែម ក៏មើលទៅមានក្រាហ្វិកទំនើប និងច្បាស់ជាងមុន បន្ទាប់ពីបានកែប្រែ និងកែតម្រូវបែបនេះ។

The Legend of Zelda: Ocarina of Time គឺជាហ្គេមជំនាន់ទី៥ នៅក្នុងស៊េរីLegend of Zelda series ដោយវាត្រូវបានបង្កើតដំបូងឡើងដោយប្រើក្រាហ្វិច3D នៅពេលដែលវាត្រូវបានចេញផ្សាយនៅឆ្នាំ ១៩៩៨។ នៅពេលនោះ វាត្រូវបានគេសរសើរថាជាហ្គេមល្អបំផុតប្រចាំឆ្នាំក្នុងចំណោមហ្គេមល្អជាងគេទេ ហើយក៏ជាកម្មវិធីវីដេអូហ្គេមទំនើបបំផុតរបស់ Nintendo 64ផងដែរ។ ជាការពិតអ្នកគាំទ្រ The Legend of Zelda: Ocarina of Time ជាច្រើនបានគិតថានេះជាកំពូលហ្គេមមួយ ដែលត្រូវបានបង្កើតឡើងរហូតមកដល់បច្ចុប្បន្ន។
មានការលើកឡើងថា ខណៈពេលដែលហ្គេមLegend of Zelda: Ocarina of Time គឺជាហ្គេមបែបClassicមួយ ប៉ុន្តែវាត្រូវបានបង្កើត និងរចនាឡើងដោយផ្អែកពឹងទម្រង់3Dសម័យទំនើប ព្រមទំាងតួអង្គ និងទិដ្ឋភាពនៃបរិយាកាសមើលទៅដូចជាសភាពស្តែងដែរ។
Source: comicbook.com
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube