បើយោងទៅតាមពត៍មានបែកធ្លាយមួយមានឈ្មោះថា OnLeaks បានអោយដឹងថា កាលបរិច្ឆេទនៃការដាក់លក់ Samsung Galaxy S21 នឹងធ្វើឡើងនៅខែមករាឆ្នាំ ២០២១ ខាងមុននេះ ។ ក៏ប៉ុន្តែក៏មានពាក្យចចាមអារាមមួយទៀតថា Galaxy S21 អាចធ្វើទៅបានបង្ហាញខ្លួននៅខែធ្នូនេះ តែមិនមានការបញ្ជាក់ពីពត៍មានផ្លូវការណាមួយឡើយ។

បើតាមប្រភពដដែលបានអោយដឹងថា ការរចនារបស់ Galaxy S21មើលទៅស្រដៀងនឹង Galaxy S20 ហើយមានមេរ៉ាបញ្ឈរដែលមើលទៅដូចទៅនឹង Galaxy Note 20ផងដែរ ឯផ្នែកខាងមុខមានរាងសំប៉ែតជំនួសឱ្យកោង។
យោងតាមការបោះពុម្ភផ្សាយ The Elec របស់កូរ៉េខាងត្បួងបានអោយដឹងថា Galaxy S21 អាចនឹងបំពាក់នូវសេនស័រទំហំ ១៨០ មេហ្គាភិចសែលដែលវាខ្ពស់ជាងសេនស័រ១០៨ មេហ្គាភិចសែលនៅក្នុង Galaxy S20 Ultraទៅទៀត ។
តាមការលើកឡើងតាមប្រភពដដែល បានអោយដឹងថា ក្រុមហ៊ុន Samsung ប្រហែលជាចង់យក Galaxy S21 ប្រជែងជាមួយ iPhone 12 របស់Apple នាពេលខាងមុខនេះផងដែរ ដោយតំលៃរបស់ Galaxy S21 នឹងអាចស្ថិតនៅក្នុងចន្លោះប្រហែល ៩៩៩ ដុល្លារនៅលើទីផ្សារ។