ដោយយោងតាមគណនី Twitter ឈ្មោះ greentheonly ដែលបានបង្ហោះថាក្រុមហ៊ុន Tesla អាចបន្ថែមការគាំទ្រដល់កម្មវិធី Apple Music ឆាប់ៗនេះ។
Spotify គឺជាកម្មវិធីដ៏សំខាន់ដើម្បីស្តាប់តន្ត្រីដោយប្រើប្រព័ន្ធអ៊ីនធឺណេតរបស់ក្រុមហ៊ុន Tesla ដោយមិនមានការគាំទ្រសម្រាប់សេវាកម្មស្ទ្រីមតន្រ្តីផ្សេងទៀតដូចជា Apple Music, Tidal ឬ Amazon Music។ ក្រុមហ៊ុន Tesla បានប្រកាសថាកម្មវិធីថ្មីរបស់ខ្លួន នឹងមានការគាំទ្រជាលើកដំបូងសម្រាប់សេវាកម្មស្ទ្រីមតន្ត្រីផ្សេងទៀតរួមទាំង Tidal ផងដែរ។
ទន្ទឹមនឹងឯកសារយោងអំពីកម្មវិធីតន្ត្រី Tidal នៃការធ្វើបច្ចុប្បន្នភាពកម្មវិធីចុងក្រោយបំផុតឆ្នាំ 2020.48.26 វាក៏មានជម្រើសសម្រាប់Apple Music និងAmazon Music។ ទោះបីជាក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍ថាកំពុងធ្វើការលើការគាំទ្រកម្មវិធី Apple Music ក៏ដោយប៉ុន្តែការធ្វើបច្ចុប្បន្នភាពកម្មវិធីនេះមិនទាន់ដំណើរការនៅឡើយទេ។ ទោះបីជាបែបនេះក្តី Tidal ត្រូវបានគេរំពឹងថានឹងក្លាយជាសេវាកម្មផ្សាយតន្រ្តីបន្ថែមដំបូងបង្អស់ដែលបានសហការជាមួយ Tesla។
រហូតមកដល់ពេលនេះក្រុមហ៊ុនផលិតរថយន្តតែមួយគត់ដែលបានបញ្ចូល Apple Music ដោយផ្ទាល់ទៅក្នុងប្រព័ន្ធ infotainment របស់ខ្លួនគឺ Porsche សម្រាប់ម៉ូដែល Taycan ដែលប្រើអគ្គិសនីទាំងអស់។
ប្រភព៖ macrumors
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia