ក្រុមហ៊ុន Tesla បានបំបែកកំណត់ត្រាចែកចាយរបស់ខ្លួនជាថ្មីម្តងទៀតហើយនៅលើកនេះ​ ដោយឈានដល់ដំណាក់កាលនិមិត្តរូប។ ដូចដែលស្ថានីយទូរទស្សន៍ CNBC បានកត់សម្គាល់ថា ក្រុមហ៊ុនផលិតរថយន្ត EV នេះបានចែកចាយនូវរថយន្តចំនួន ២០១,២៥០ គ្រឿងដែលជាខ្ពស់បំផុតនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២១ ដែលនេះជាលើកទីមួយហើយដែលក្រុមហ៊ុននេះបានលក់ចេញរថយន្តជាង ២០០,០០០ គ្រឿងដល់អតិថិជននៅក្នុងត្រីមាសមួយ។

ម៉ូឌែល ៣ និងម៉ូឌែល Y តំណាងស្ទើរតែទាំងអស់នៃការចែកចាយ។ ការចែកចាយលើកដំបូងសម្រាប់រថយន្តអគ្គិសនីកាន់តែច្រើនឡើងបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ១០ ខែមិថុនា។ លោកElon Musk បាននិយាយថាសមិទ្ធិផលនេះបានកើតឡើងទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ។ លោកមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលជាបញ្ហានោះទេ ប៉ុន្តែលោកធ្លាប់បានលើកឡើងពីបញ្ហាតម្លៃខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ ដែលជាកត្តាមួយ។ លោក Musk បានបន្ថែមថាវត្ថុធាតុដើមគឺជារឿងដែលមិនអាចរំលង ខណៈដែល ឧស្សាហកម្មផលិតយានយន្តទាំងមូលក៏បានជួបប្រទះនឹងការខ្វះខាតបន្ទះឈីប ដែលបង្កការលំបាកដល់ក្រុមហ៊ុនមួយចំនួនក្នុងការផលិតរថយន្តឱ្យបានគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports