Telegramកំពុងបន្ថែមនូវមុខងារថ្មីមួយ ដែលជាមុខងារជជែកជាសំលេងនៅក្នុងក្រុម (group voice chats feature) ។ ការជជែកជាសំឡេងឥឡូវនេះជាផ្នែកមួយនៃការផ្ញើរសា ដែលវាដំណើរការដោយយើងអាចនិយាយបានដោយផ្ទាល់ជាមួយមិត្តភក្តិឬក្រុមគ្រួសារដូចដែលយើងជួបមុខគ្នានិយាយដែរ។កម្មវិធីTelegram អនុញ្ញាតអោយមានអ្នកចូលរួមរាប់ពាន់នាក់នៅក្នុងក្រុមតែមួយ ហើយគេអាចធ្វើការជជែកជាសំលេដោយផ្សាយផ្ទាល់ទៅកាន់សមាជិកក្រុម ដោយមិនចំាបាច់ធ្វើ record ការសំលេងដូចមុន។ មុខងារនេះនឹងលេចចេញនៅផ្នែកខាងលើនៃអេក្រង់ ហើយគេម្នាក់ៗអាចចូលរួមការសន្ទនាបានដោយសេរី ដូចជាការនិយាយគ្នាផ្ទាល់ចឹងដែរ។ សម្រាប់អ្នកប្រើប្រាស់ Window និងMac, គេក៏អាចប្រើមុខងារនេះបានដែរ ដោយគ្រាន់តែចុចលើប៊ូតុងរូបmicrophoneអោយជាប់ នោះគេអាចនិយាយទៅកាន់សមាជិកក្រុមបានហើយ។

Telegram ក៏បានបង្កើតការជជែកជាសំលេង (voice chat overlay) ដែលមានប្រយោជន៍សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android។ ដោយវាអនុញ្ញាតឱ្យយើងមើលឃើញថាតើអ្នកណាកំពុងនិយាយ ឬអ្នកណាបានបិទសំលេង(mute)ជាដើម។ បន្ថែមពីនេះ Telegram និយាយថាខ្លួនក៏បន្ថែមមុខងារចែករំលែកវីដេអូនិងអេក្រង់(video និង screen sharing features)នៅក្នុងgroupនៅសប្តាហ៍ក្រោយនេះផងដែរ។ ដូចនេះ អ្នកប្រើប្រាស់អាចចែករំលែកវីដេអូ និងនិយាយផ្ទាល់ទៅកាន់សមាជិកក្នុងក្រុមបានងាយ ដូចជាការជួបមុខគ្នានិយាយចឹងដែរ។ ប្រសិនបើអ្នកចាប់អារម្មណ៍ចង់សាកល្បងមុខងារ voice chat នេះ អ្នកត្រូវតែជាadmin រួចធ្វើការកំណតយកដំណើរការ voice chat នៅក្នុង group settings menu។
យា៉ងណាមិញ លោកPavel Durov នាយកប្រតិបត្តិTelegram បានបង្ហើបអោយដឹងថាកម្មវិធីTelegramនេះមានអ្នកប្រើប្រាស់ជិត ៥០០ លាននាក់ហើយ។ ឥឡូវនេះ Telegram គ្រោងនឹងរកប្រាក់ពីសេវាកម្មរបស់ខ្លួនជាមួយនឹងប្រព័ន្ធផ្សាយពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើងសម្រាប់បណ្តាញសាធារណៈ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏នឹងគោរពភាពឯកជនរបស់អ្នកប្រើប្រាស់ផងដែរ។
Source: www.theverge.com
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube