Search Filters
យោងតាមការចេញផ្សាយរបស់ Telegram ផ្ទាល់ថា ឥឡូវនេះអ្នកប្រើនឹងអាចស្វែងរក Media, link, files ផ្សេងៗជាច្រើនទៀតយ៉ាងងាយស្រួលដោយប្រើមុខងារ Search Filters ថ្មីនេះ។
ឧទាហរណ៍ៈ អ្នកប្រើប្រាស់អាចស្វែងរក Link ដែលបានចែករំលែកនៅកាលបរិច្ឆេទជាក់លាក់ណាមួយ ដោយសរសេរថា “August 14” ឬ “Yesterday” នោះលទ្ធផលនិងបង្ហាញទៅតាមអ្វីដែលពួកគេចង់បានយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀតអ្នកប្រើប្រាស់អាចសរសេរដើម្បីស្វែងរកឈ្មោះអ្នកណាម្នាក់, ឈ្មោះក្រុម, ឈ្មោះឆានែល បានផងដែរ។
Anonymous Group Admins
មុខងារនេះបង្កើតឡើងដើម្បីរក្សាពត៍សំខាន់នានារបស់ Admins។
ការប្រកាសរបស់ក្រុមហ៊ុនៈ
“Telegram ត្រូវបានគេប្រើកាន់តែច្រើនឡើងដើម្បីរៀបចំការតវ៉ាដើម្បីប្រជាធិបតេយ្យនិងសេរីភាព។ ថ្ងៃនេះយើងណែនាំឧបករណ៍មួយទៀតសម្រាប់ការតវ៉ាដែលមានសុវត្ថិភាព។” ដើម្បីលាក់របស់អត្តសញ្ញាណរបស់ពីបញ្ចីសមាជិកក្រុមទាំងមូល ដោយពួកគេគ្រាន់តែបើក Batman mode ហើយសារដែលបានផ្ញើដោយAdmins នឹងត្រូវបានបង្ហាញជាមួយឈ្មោះក្រុម។
Channel Comments
Telegram បានបន្ថែមប៊ូតុង comment ដើម្បីបញ្ចេញយោបល់នៅក្នុងការពិភាក្សារនៅក្នុងក្រុម។ ការបញ្ចេញយោបល់(Comment)របស់សមាជិកនឹងបង្ហាញជាខ្សែរបស់ពួកគេផ្ទាល់ក៏ដូចជានៅក្នុងក្រុមពិភាក្សា“ដើម្បីធ្វើឱ្យគ្រប់គ្នាមានភាពងាយស្រួលសម្រាប់អ្នកចូលរួមក្នុងការរក្សាការសន្ទនា” ។ទោះបីជាមាននរណាម្នាក់មិនមែនជាសមាជិកនៃក្រុមពិភាក្សារបស់ឆានែលក៏ដោយពួកគេនឹងត្រូវបានជូនដំណឹងអំពីការឆ្លើយតបលើcommentរបស់ពួកគេតាមរយៈការជជែកថ្មីមួយដែលមានឈ្មោះថា Replies។ ដើម្បីបើកដំណើរការពិភាក្សានៅក្នុងឆានែលផ្ទាល់ខ្លួនរបស់អ្នកសូមទៅកាន់ Channel Settings > Discussion.
មុខងារបន្ថែមផ្សេងៗទៀត
ក្រៅពី Search Filters, Anonymous Group Admins និង Channel Comments, Telegram ក៏បានបន្ថែមមុខងារជាច្រើនទៀតដូចជាnew smooth animation។ អ្នកប្រើក៏អាចពង្រីកឬលាក់ក្តារចុច និងកំណត់ night mode, changing notifications, saving media និងការផ្លាស់ប្តូរជាច្រើនទៀត។
លើសពីនេះទៅទៀតអ្នកដែលប្រើគណនីច្រើននៅក្នុងកម្មវិធីតែមួយឥឡូវនេះអាចពិនិត្យមើលchat list នៃគណនីទាំងពីររបស់អ្នកដោយប្រើឧបករណ៍ប្តូរគណនី។ Telegram និយាយថាវាក៏កំពុងធ្វើការដើម្បីបង្កើតចលនាទៅលើ emoji ដែលមានស្រាប់ផងដែរ។