ការបង្ហាញពីកម្មវិធីTelegram ដែលមានអ្នកទាញយកច្រើនបំផុតសម្រាប់ខែមករាឆ្នាំ ២០២១
ការបង្ហាញនូវកម្មវិធីTelegram ដែលទទួលបានគាំទ្រខណៈ ពេលដែលWhatsApp ធ្លាក់ចុះ

Written by Dimong

02/08/2021

ចំពោះSensor Tower គឺជាក្រុមស្រាវជ្រាវមួយដែលចងក្រងបញ្ជីកម្មវិធី iOS និង Androidដោយទាញយកក្នុងមួយខែ។របាយការណ៍ចុងក្រោយបង្អស់ គ្រប​ដណ្តប់លើថ្ងៃទី ១ ដល់ ៣១ ខែមករាឆ្នាំ ២០២១ ជាខែដែលការសម្របសម្រួលរបស់ WhatsAppទាក់ទងនឹងភាពឯកជនត្រូវបានលើកឡើង។ហើយក៏បង្ហាញពីការទាញ​យក​នូវកម្មវិធីTelegram។

បើយោងតាម ​​Sensor Tower បានឱ្យដឹងថាពួកគេត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៦៣លាននាក់ឬស្មើនឹង៣,៨ដងពីខែមករាឆ្នាំ២០២០។២៤ភាគរយ ត្រូវបានទាញយកនៅក្នុងប្រទេសឥណ្ឌាបន្ទាប់មកប្រទេសឥណ្ឌូនេស៊ី ១០ ភាគរយ។ ម៉្យាងវិញទៀត WhatsApp គឺជាកម្មវិធីដែលដំឡើងច្រើនជាងគេទី ៣ ទាំងនៅលើ App Store របស់ Apple និងGooglePlay Storeនៅខែធ្នូឆ្នាំ២០២០តែធ្លាក់ ដល់លេខ ៧ និងទី ៦ រៀងៗខ្លួននៅខែមករាឆ្នាំ ២០២១ ។

ទន្ទឹមនឹងនេះដែរTikTokបានប្រកាសចំណាត់ថ្នាក់លេខ២ដែលល្អនៅក្នុងរបាយការណ៍ចុងក្រោយរបស់ SensorTower ដោយមានការដំឡើង​ជិត ៦២លាន។បន្ទាប់មក Zoomបានធ្លាក់ពីលំដាប់លេខ៥ នៅខែធ្នូឆ្នាំ២០២០ដល់លេខ៧ដែលត្រូវបានទាញ យកច្រើនបំផុតនៅខែមករាឆ្នាំ២០២១។បន្ទាប់មក វាអាចបង្ហាញថា អ្នកប្រើប្រាស់ ជាច្រើនមានកម្មវិធីរួច​ហើយនៅលើទូរស័ព្ទរបស់ពួកគេ។

ប្រភព៖ notebookcheck

 ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …