ទីបំផុត Telegram បាននាំមកនូវលក្ខណៈពិសេសនៃVideo Group Call ដែលគេរង់ចាំជាយូរមកហើយ។ ជាមួយនឹងកម្មវិធីចុងក្រោយបំផុតនៃកម្មវិធីតេឡេម iOS, ប្រព័ន្ធប្រតិបត្តិការ Android និងកុំព្យូទ័រ អ្នកប្រើអាចបង្វែរការជជែកជាក្រុមទៅជាការហៅជាvideo conference calls។

ដូចដែលបានរំពឹងទុក អ្នកអាចចែករំលែកអេក្រង់របស់អ្នក ដើម្បីផ្តល់បទបង្ហាញឬប្រសិនបើអ្នកចង់បង្ហាញអ្វីមួយ។ នៅទីនេះអ្នកមានជម្រើសក្នុងការចែករំលែកទាំងcamera stream និងអេក្រង់របស់អ្នកក្នុងពេលតែមួយ។ ជាមួយនឹងកំណែថ្មីដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ លក្ខណៈពិសេសនៃការហៅជាក្រុមត្រូវបានកំណត់ចំពោះមនុស្ស ៣០ នាក់ដំបូង ដែលចូលរួមការជជែកជាសំឡេង។ ទោះយ៉ាងណាតេឡេក្រាមនិយាយថាចំនួនអាចនឹងកើនឡើងក្នុងពេលឆាប់ៗនេះព្រោះថ្មីៗនេះ គេបង្កើនការជជែកជាសំលេងដើម្បីគាំទ្រព្រឹត្តិការណ៍ផ្សាយផ្ទាល់និងមុខងារថ្មីៗផ្សេងទៀត។
Source: www.theverge.com