Telegram បានបន្ថែមសមត្ថភាពនាំយកប្រវត្តិសារ (chat history) របស់អ្នកប្រើប្រាស់ពី WhatsApp។ នេះមានន័យថាអ្នកប្រើប្រាស់នឹងមិនបាត់បង់ការសន្ទនាពីមុនទេប្រសិនបើអ្នកចង់ប្តូរសេវាកម្មផ្ញើសារមកកម្មវិធីTelegram។ នៅលើប្រព័ន្ធប្រតិបត្តិការ iOS, មុខងារនេះអាចនឹងដំណើរបានជាមួយកំណែ 7.4, យោងតាមការចេញផ្សាយកាលពីម្សិលមិញដោយ 9to5Mac ។

Telegram បានប្រកាសជាបន្តបន្ទាប់ថា មុខងារនេះក៏មានសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ផងដែរ។ ទន្ទឹមនឹងកម្មវិធី WhatsApp, Chat Historyពីកម្មវិធីLine និង KakaoTalk ក៏អាចត្រូវបាននាំយកមកប្រើប្រាស់ជាមួយនឹងកម្មវិធីTelegramបានផងដែរ នេះបើយោងតាមTelegram ។ យើងបានផ្ទៀងផ្ទាត់ថា នៅលើប្រព័ន្ធប្រតិបត្តិការ iOS, អ្នកប្រើប្រាស់អាចទាញយកChat Historyពី WhatsApp ទៅកម្មវិធីTelegram ដោយត្រូវមានកំណែចុងក្រោយ (៧.៤.១) ដូចនេះ គេអាចនឹងបន្តការសន្ទនាបានធម្មតានៅគណនីTelegram។

ការបន្ថែមមុខងារនេះកើតឡើងនៅពេលដែល Telegram កំពុងរាយការណ៍អំពីការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកប្រើប្រាស់ ដោយឥឡូវនេះកម្មវិធីTelegram មានចំនួន អ្នកប្រើប្រាស់សកម្មជាង ៥០០ លាននាក់នៅទូទាំងពិភពលោក។ បុព្វហេតុនេះ កើតឡើងបន្ទាប់ពីគោលការណ៍ឯកជនថ្មីរបស់ WhatsApp ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីភាពឯកជនភាព។
នេះគឺជាហេតុផងមួយ ដែលក្រុមហ៊ុន Telegram បានព្យាយាមស្រូបយកអ្នកប្រើប្រាស់របស់WhatsApp ដោយបានសម្រួលនូវការផ្ទេរChat History ពីWhatsApp ទៅ Telegram អោយកាន់តែងាយ និងមិនអោយមានឧបសគ្គច្រើនក្នុងការប្តូរ។
ដើម្បីធ្វើផ្ទេរChat history បាន, គេត្រូវចូលទៅកាន់Group Chat ឬ individual Chat
Android:
- Three Dots => More => Export Chat => Telegram => ជ្រើសរើសគណីដៃគូរ => Import => Done
iOS
- ចុចលើProfile => Export Chat => Telegram => ជ្រើសរើសគណី => Import => Done
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube