ថ្ងៃទី ២៥ ខែសីហាម្សិលមិញនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន IBM លោក Arvind Krishna និងនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បានចូលកិច្ចប្រជំុជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden ដោយនៅក្នុងកិច្ចប្រជំុនោះបានលើកនិយាយអំពីសន្តិសុខតាមអ៊ីនធឺណិត។

បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីចូបៃដិននៅថ្ងៃម្សិលមិញនេះ GoogleនិងMicrosoftបានសន្យាថានឹងវិនិយោគទឹកប្រាក់សរុបចំនួន ៣០ ពាន់លានដុល្លារក្នុងការពង្រឹកផ្នែកសន្តិសុខតាមអ៊ីនធឺណិតក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ដោយGoogle បានសន្យាចំណាយ ១០ ពាន់លានដុល្លារ ខណៈ Microsoft សន្យា ២០ ពាន់លានដុល្លារ។

នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោកSatya Nadella បាននិយាយនៅលើ Twitter ថាទឹកប្រាក់ចំនួន ១៥០ លានដុល្លារនេះនឹងត្រូវប្រើដើម្បីពង្រីកបណ្តាញបណ្តុះបណ្តាលរបស់ Microsoft និងជួយទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពឌីជីថលរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ Googleនឹងផ្តោតលើការពង្រីកគំរូសន្តិសុខzero-trust security ដើម្បីធានាឱ្យមានសង្វាក់ផ្គត់ផ្គង់សូហ្វវែរ បង្កើតសន្តិសុខប្រភពបើកចំហនិងផ្តល់ឱកាសបណ្តុះបណ្តាលបន្ថែមដល់ជនជាតិអាមេរិក។យា៉ណាមិញ អង្គការផ្សេងទៀតរួមទាំង IBM, Girls Who Code និង Code.org បានបង្កើតផែនការពង្រីកការការពារសន្តិសុខតាមអ៊ីនធឺណិតនៅទូទាំងរដ្ឋាភិបាលនិងឧស្សាហកម្មផងដែរ។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports