ប្រធានាធិបតីចូបៃដិនគ្រោងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃពុធដើម្បីពិភាក្សាពីរបៀបវីរៈ ថាតើក្រុមហ៊ុនត្រូវពង្រឹងនូវសន្តិសុខអ៊ីនធឺណិតយ៉ាងណា បន្ទាប់ពីរលកនៃការបំពានសន្តិសុខថ្មីៗនិងការវាយលុក ransomwareនៅលើទឹកដីអាមេរិក។ កិច្ចប្រជំុនោះក៏នឹងមានការចូលរួមពីនាយកប្រតិបត្តិ Apple លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Microsoft Satya Nadella និងនាយកប្រតិបត្តិ Amazon លោក Andy Jassyផងដែរ។ យោងតាមBloomberg,  Google, IBM, JPMorgan Chase និងក្រុមហ៊ុនថាមពល Southern Company ក៏ត្រូវបានអញ្ជើញផងដែ រហើយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Southern គឺលោក Tom Fanning ក៏នឹងត្រូវចូលរួមផងដែរ។

ខណៈពេលនេះ គេនូវមិនទាន់ច្បាស់ថាតើប្រធានាធិបតីនិងអ្នកចូលរួមគម្រោងពិភាក្សាអ្វីអោយប្រាកដណាស់នោះទេ តែកិច្ចពិភាក្សានេះនឹងមានទាក់ទង់នឹងការវាយប្រហារតាមអ៊ីនធឺណិត។

Apple, Microsoft, Google, Amazon, IBM, JPMorgan និង Southern បានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយអ្នកនាំពាក្យរបស់ក្រុមហ៊ុន Southern ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយទៅកាន់ The Verge ទេ។ ក្រុមហ៊ុនផ្សេងទៀតនិងសេតវិមានមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពី The Verge ទេ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports