ក្រុមហ៊ុន Nintendo នឹងផ្តល់កញ្ចប់ឥតគិតថ្លៃមួយផ្សេងទៀតគឺ Super Smash Bros Ultimate សម្រាប់ពេលវេលាកំណត់មួយ អតិថិជនSwitch Online អាចទាញយកកញ្ចប់ Spirit Board Challenge Pack 7 ដោយឥតគិតថ្លៃទៀតផង។
កញ្ចប់ពិសេសនេះមានរបស់របរជាច្រើនដែលនឹងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការប្រយុទ្ធជាមួយសត្រូវ។ អ្នកនឹងទទួលបានដូចខាងក្រោមៈ
- 3,000 Spirit Points
- 5 Rematch
- 5 Damage 50%
- 5 Weaken Minions
- 5 Health Drain
ដើម្បីទាញយកកញ្ចប់ឥតគិតថ្លៃនេះអ្នកគ្រាន់តែ ជ្រើសរើសយក Nintendo Switch Online icon ពីផ្ទាំងគ្រប់គ្រងរបស់ប្រព័ន្ធ និងចុច Special Offers នៅលើរបារចំហៀងខាងឆ្វេង នោះអ្នកនឹងឃើញកញ្ចប់ដែលបានរាយក្នុងចំណោមនោះ។ ម៉្យាងទៀតអ្នកអាចចូលទៅ Switch Online tab នៅក្នុង eShop ហើយរកកញ្ចប់ឥតគិតថ្លៃនេះនៅទីនោះក៏បានដែរ។
ដូចគ្នានឹង Smash Bros ពីមុនផងដែរ គឺ Smash Ultimate កញ្ចប់នេះមានសម្រាប់តែអតិថិជនរបស់ Switch Online តែប៉ុណ្ណោះ។ អ្នកនឹងមិនអាចទាមទារកញ្ចប់ទំនិញក្នុងកំឡុងពេលសាកល្បងឥតគិតថ្លៃសម្រាប់សេវាកម្មនោះទេ។ ការជាវលក្ខណៈបុគ្គលមានតម្លៃ ៤ ដុល្លារសម្រាប់មួយខែ ៨ ដុល្លារសម្រាប់រយៈពេល ៣ ខែ និង ២០ ដុល្លារសម្រាប់រយៈពេលមួយឆ្នាំខណៈពេលដែលកញ្ចប់លក្ខណៈគ្រួសារមានតម្លៃ៣៥ ដុល្លារក្នុងមួយឆ្នាំ។
ប្រភព៖ theverge
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia