បន្ទាប់ពីដំណើរកម្សាន្តរបស់ក្រុមហ៊ុន Nintendo របស់ Miyamoto ទៅកាន់ឧទ្យានកម្សាន្ត Super Nintendo World កាលពីសប្តាហ៍មុនបានធ្វើអោយមានការចែកចាយរូបភាពថ្មី – រួមទាំងផែនទីរបស់ឧទ្យាននេះនៅលើបណ្តាញអិនធើណេតដោយគេហទំព័ររបស់ជប៉ុនឈ្មោះ Famitsu ។
នៅក្នុងផែនទីនោះមានទាំងហាងកាហ្វេ ប្រាសាទ Bowser’s Castle កន្លែងញាំអាហារដ៌ទាក់ទាញ និងមានការជិះ Yoshi លក្ខណៈគ្រួសារ និងមានកម្មវិធីកម្សាន្តជាច្រើននៅក្នុងកន្លែងនោះផងដែរ ដែលមើលទៅមានសភាពដូចជានៅក្នុងហ្គេមពិតជាទាក់ទាញមែនទែន។
នៅទីនោះមានហាងកាហ្វេឈ្មោះថា Kinopio’s Café ដែលជាឈ្មោះហាងរបស់ជប៉ុន ដែលច្រកចូលមើលទៅមានភាពទាក់ទាញ និងមានឈុតភាពយន្តបែបfantasyរបស់កុមារហើយអាហារក៏មើលទៅគួរអោយចង់ញាំណាស់ មានដូចជា Mario Bacon, ឈីសប៊ឺហ្គឺ ,Question Mark Block Tiramisu, ជាមួយទឹកជ្រលក់ប៉េងប៉ោះ និងផ្សិត។ នៅក្នុងនោះក៏មានហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើន រួមមានទាំងប្រដាប់ប្រដាក្មេងលេង និងរបស់របរជាច្រើនផងដែរ។
ប្រភព៖ nintendolife
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia