ការបើកដំណើរការ Super Nintendo World ត្រូវបានពន្យាពេលដោយសារជំងឺរាតត្បាត
ឧទ្យានកម្សាន្ត Super Nintendo World របស់ជប៉ុនត្រូវបានកំណត់ថ្ងៃបើកដំណើការនៅថ្ងៃទី ៤ ខែកុម្ភះប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះក្រុមហ៊ុនបានប្រកាសផែនការពន្យារពេលការបើកនេះដោយសារការប្រកាសអាសន្នអំពីជំងឺកូវីត 19 នៅក្នុងតំបន់អូសាកា

Written by Dorn Visal

01/15/2021

ឧទ្យានកម្សាន្ត Super Nintendo World របស់ជប៉ុនត្រូវបានកំណត់ថ្ងៃបើកដំណើការនៅថ្ងៃទី ៤ ខែកុម្ភះប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះក្រុមហ៊ុនបានប្រកាសផែនការពន្យារពេលការបើកនេះដោយសារការប្រកាសអាសន្នអំពីជំងឺកូវីត 19 នៅក្នុងតំបន់អូសាកា។ ឥឡូវឧទ្យាននេះនឹងបើកនៅពេលក្រោយបន្ទាប់ស្ថានភាពនៃជំងឺរាតត្បាតនេះបានស្ងប់ស្ងាត់។

ការពន្យារពេលនេះកើតឡើងមិនដល់មួយខែផងបន្ទាប់ពីក្រុមហ៊ុន Nintendo បានបង្ហាញសួនកម្សាន្តថ្មីនេះ។ ក្រុមហ៊ុន Nintendo និង Universal Studios Japan បានចំណាយពេលវេលាកាលពីឆ្នាំមុនដើម្បីបង្ហើបអ្នកគាំទ្រអំពីឧទ្យាននេះដោយបង្ហាញពីមុខម្ហូបដែលមើលទៅអស្ចារ្យក៏ដូចជាការជិះកង់តាម Mario Kart-themed ដែលជាការប្រកួតរបស់Koopa។

Universal Studios នឹងបើកជាផ្លូវការនៃឧទ្យាន Super Nintendo World ទាំងនៅក្នុងUniversal Studios Hollywood និង Orlando។ ប៉ុន្តែក្រុមហ៊ុនមិនបានកំណត់ពេលវេលាជាថ្មីអោយច្បាស់លាស់នៅឡើយទេ។

ប្រភព៖ polygon
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …