អបអរសាទរឥឡូវនេះហ្គេម Super Meat Boy Forever បានចេញជាផ្លូវការហើយ
ជាច្រើនឆ្នាំក្រោយពីការគ្រោងទុកឥឡូវនេះហ្គេម Super Meat Boy Forever បានមកដល់ជាផ្លូវការហើយ

Written by Dorn Visal

12/24/2020

ជាច្រើនឆ្នាំក្រោយពីការគ្រោងទុកឥឡូវនេះហ្គេម Super Meat Boy Forever បានមកដល់ជាផ្លូវការហើយ។ Super Meat Boy Forever គឺជាឈ្មោះហ្គេមបែបគនូរជីវចលដែលមានវេទិកាប្រយុទ្ធដ៏ស្វិតស្វាញ និងសាហាវឃោរឃៅ។

នៅក្នុងការហ្គេមនេះវីរបុរសដែលពោរពេញដោយកំហឹងរបស់អ្នកនឹងរត់ដោយខ្លួនឯងខណៈពេលដែលអ្នកផ្តោតលើការលោតវាយទៅកាន់គូរសត្រូវរបស់អ្នក និងព្យាយាមមិនឱ្យមានការដកថយឡើយ។

បើយោងតាមសហស្ថាបនិកក្រុមហ៊ុនផលិត Boy Tommy Refenes បាននិយាយថាពួកគេចង់បង្កើតអោយមានប៊ូតុងបញ្ជាពីរដើម្បីធ្វើឱ្យហ្គេមអាចចូលដំណើរការបានប៉ុន្តែពិតជាមិនងាយស្រួលទេ។ លោកបានបន្ថែមថាអ្នកលេងមិនចាំបាច់ប្រើឧបករណ៍បញ្ជារហូតចំនួនរហូតដល់ ៥ ដើម្បីបើកផ្លូវ ហើយក៏មិនចាំបាច់ធ្វើការចលនាផ្សេងដូចជាការចូលក្នុងសមរភូមិនោះទេ ដោយហ្គេមនេះមានប៊ូតុងចំនួនពីរ ដែលអ្នកអាចបញ្ចាអ្វីៗបានទាំងអស់។ សហស្ថាបនិកក្រុម Team Meat គឺលោក Edmund McMillen មិនមែនជាផ្នែកមួយនៃហ្គេមនេះទេចាប់តាំងពីក្រុមហ៊ុននេះបានចែកផ្លូវគ្នាដើម្បីធ្វើរឿងផ្ទាល់ខ្លួន។

Super Meat Boy Forever ឥឡូវនេះអាចរកបាននៅលើ Epic Games Store ក្នុងតម្លៃ ១៦ ផោន ស្នើនឹង 21.68$ ។ ហើយឥឡូវនេះវាក៏មាននៅលើក្រុមហ៊ុន Nintendo Switch ផងដែរ ។ ប៉ុន្តែមិនទានមាននៅលើ Steam នោះទេដែលត្រូវរងចាំរហូតដល់ឆ្នាំ ២០២១ ។

ប្រភព៖ rockpapershotgun
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …