ទូរស័ព្ទ iPhone ជំនាន់ចុងក្រោយបង្អស់បានចេញលក់ក្នុងខែកញ្ញា ហើយបានផ្តល់នូវការកែលម្អជាច្រើនបើប្រៀបធៀបទៅនឹង iPhone 12 រួមទាំងការបង្កើនថាមពលថ្ម និងការកែលម្អទៅលើកាមេរ៉ា។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈYahoo Finance លោក Steve Wozniak ដែលជាសហស្ថាបនិកApple រិះគន់ទៅលើiPhone 13 ​ដោយលោកលើកឡើងថា លោកមើលមិនឃើញពីភាពខុសគ្នារវាងiPhone12 និង iPhone 13នោះទេ។ លោកបន្ថែមទៀតថា សូហ្វវែរដែលមាននៅក្នុងiPhone 13​ វាមានលក្ខណៈដូចទៅនឹងiPhoneចាស់ៗមុខដែរ។ ដូចនេះវាមិនមានអ្វីដែលថ្មីច្រើន។ លោកក៏បានឆ្លៀតលើកឡើងពីទំហំនិងទំនង់នៃiPhone 13។

ទាក់ទងនឹងការអត្ថាធិប្បាយរបស់ Wozniak លើទំហំឧបករណ៍នេះ ក្រុមហ៊ុន Apple បានធ្វើឱ្យម៉ូដែល iPhone 13 ទាំងអស់មានក្រាស់ និងធ្ងន់ជាង iPhone 12 ទៀតទេ។ គួបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកប្រើប្រាស់ និងអ្នកReview ​មួយចំនួនបានរិះគន់ទៅលើទៅលើApple ដោយថា ​Apple​បានធ្វើការកែប្រែបន្តិចបន្តួចតែប៉ុណ្ណោះនៅលើiPhone ដូចជា Notch តូចជាងមុន ការផ្លាស់ប្តូរការរចនាតិចតួច និងការសាកថ្មយឺតជាងផលិតផលគូប្រជែង​ជាដើម។

Source: www.techspot.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports