ក្រុមហ៊ុន Valve បានបង្ហាញពីបញ្ជីឈ្មោះហ្គេម “ល្អបំផុតក្នុងឆ្នាំ ២០២០” របស់ Steam ដែលបានគូសបញ្ជាក់ពីហ្គេមដែលធំ និងចំណេញច្រើនបំផុតនៅឆ្នាំ ២០២០ របស់ខ្លួន។
ក្នុងចំណោមហ្គេមដែលពេញនិយមនៅឆ្នាំ 2020 មានដូចជា Among Us, Destiny 2 និង PUBG ខណៈពេលដែល Rainbow Six Siege, GTA 5 និង Monster Hunter World គឺជាហ្គេមដែលរកចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំនៅលើ Steam ។ បើនិយាយអំពីការចេញផ្សាយថ្មីធំបំផុតនៅឆ្នាំ ២០២០ វេទិកានេះមានរាយឈ្មោះ Crusader Kings 3, Flight Simulator និងMount and Blade II: Bannerlord ជាការចាប់ផ្តើមដ៏ធំបំផុតប្រចាំឆ្នាំ។
Cyberpunk 2077 ដែលត្រូវបានគេរំពឹងទុកយ៉ាងខ្លាំងបានបង្ហាញខ្លួននៅលើបញ្ជីឈ្មោះស្ទើរតែទាំងអស់ដោយវាជាការចេញផ្សាយថ្មីបំផុតរបស់Steamដែលបានលេងច្រើនបំផុតហើយលក់ដាច់បំផុតប្រចាំឆ្នាំផងដែរ។
ប្រភព៖ gamesradar
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia