ឥលូវនេះ Stadia អនុញ្ញាតឱ្យយើងផ្ញើសារទៅកាន់មិត្តភក្តិរបស់យើងបានដោយងាយ
យោងទៅតាមការប្រកាសមួយ កម្មវិធីលេងហ្គេម Stadia របស់ Google បានបន្ថែមនូវមុខងារថ្មីមួយដែលអនុញ្ញាតអោយយើងអាចផ្ញើរសារទៅកាន់មិត្តភក្តិបាន។ សារនេះអាចត្រូវបានផ្ញើទៅកាន់សមាជិកណាមួយរបស់យើង ឬទៅកាន់អ្នកផ្សេងទៀត ដែលអាចជជែកជាសំលេង។ ទន្ទឹមនឹងនេះ មុខងារនេះក៏អាចអោយយើងធ្វើការចែករំលែផ្ទាំងអេក្រង់និងវីដេអូខ្លីៗនៅលើគេហទំព័រតាមរយៈlinksបានផងដែរ។  បន្ថែមពីនេះ Stadia បានសម្គាល់មុខងារថ្មីនៃការផ្ញើសាររបស់វា នោះគឺ smart replies ដែលជួយដល់សម្រួលដល់អ្នកប្រើប្រាស់ពីការវាយអក្សរ។  យោងតាមសារ​ Tweets ដែលបង្ហោះដោយប្រធានគ្រប់គ្រងផលិតផល Stadia លោក Mario Anima បានអោយដឹងថា បច្ចុប្បន្ននេះ ការផ្ញើរសាររបៀបនេះកំពុងត្រូវបានប្រើប្រាស់ពាសពេញប្រទេស រួមមាន អ៊ីតាលី ប៊ែលហ្សិក កាណាដា ដាណឺម៉ាកជាដើម។  យ៉ាងណាមិញ Profile របស់អ្នកប្រើប្រាស់ក៏កំពុងត្រូវបានធ្វើបច្ចុប្បន្នភាពផងដែរ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរ។ គ្រប់ Profile ទំាងអស់នឹងត្រូវបញ្ចូលព័ត៌មានផ្ទាស់ខ្លួន បញ្ជីមិត្តភក្តិ online status ជាដើម។ ហើយគេក៏អាច invite អ្នកផ្សេងអោយរួមលេងហ្គេម ព្រមទាំងអាចចែករំលែកជាមួយគ្រួសារក៏បាន ដោយវានឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទាប់ពីចាប់ផ្តើមដាក់លក់នៅដើមខែនេះ។ Source: www.theverge.com

Written by Heaur

11/19/2020

យោងទៅតាមការប្រកាសមួយ កម្មវិធីលេងហ្គេម Stadia របស់ Google បានបន្ថែមនូវមុខងារថ្មីមួយដែលអនុញ្ញាតអោយយើងអាចផ្ញើរសារទៅកាន់មិត្តភក្តិបាន។ សារនេះអាចត្រូវបានផ្ញើទៅកាន់សមាជិកណាមួយរបស់យើង ឬទៅកាន់អ្នកផ្សេងទៀត ដែលអាចជជែកជាសំលេង។ ទន្ទឹមនឹងនេះ មុខងារនេះក៏អាចអោយយើងធ្វើការចែករំលែផ្ទាំងអេក្រង់និងវីដេអូខ្លីៗនៅលើគេហទំព័រតាមរយៈlinksបានផងដែរ។ 

បន្ថែមពីនេះ Stadia បានសម្គាល់មុខងារថ្មីនៃការផ្ញើសាររបស់វា នោះគឺ smart replies ដែលជួយដល់សម្រួលដល់អ្នកប្រើប្រាស់ពីការវាយអក្សរ។  យោងតាមសារ​ Tweets ដែលបង្ហោះដោយប្រធានគ្រប់គ្រងផលិតផល Stadia លោក Mario Anima បានអោយដឹងថា បច្ចុប្បន្ននេះ ការផ្ញើរសាររបៀបនេះកំពុងត្រូវបានប្រើប្រាស់ពាសពេញប្រទេស រួមមាន អ៊ីតាលី ប៊ែលហ្សិក កាណាដា ដាណឺម៉ាកជាដើម។ 

យ៉ាងណាមិញ Profile របស់អ្នកប្រើប្រាស់ក៏កំពុងត្រូវបានធ្វើបច្ចុប្បន្នភាពផងដែរ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរ។ គ្រប់ Profile ទំាងអស់នឹងត្រូវបញ្ចូលព័ត៌មានផ្ទាស់ខ្លួន បញ្ជីមិត្តភក្តិ online status ជាដើម។ ហើយគេក៏អាច invite អ្នកផ្សេងអោយរួមលេងហ្គេម ព្រមទាំងអាចចែករំលែកជាមួយគ្រួសារក៏បាន ដោយវានឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទាប់ពីចាប់ផ្តើមដាក់លក់នៅដើមខែនេះ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …