Internet ឧស្សាហ៍ដើរយឺត, សាកតេស្តល្បឿនតាមកម្មវិធីSpeedtest មើល
កម្មវិធីOokla Speedtest ដែលជាកម្មវិធី ប្រើប្រាស់សម្រាប់ធ្វើតេស្តល្បឿន នឹងអោយអ្នកប្រើសាកល្បងគុណភាពការផ្សាយនៅអ៊ិនធឺរណែតដោយមិនគិតថ្លៃ។

Written by Heaur

02/10/2021

កម្មវិធីOokla Speedtest ដែលជាកម្មវិធី ប្រើប្រាស់សម្រាប់ធ្វើតេស្តល្បឿន(test metrics)ដូចជាល្បឿនផ្ទុក (upload Speed)និងល្បឿននៃការទាញយក(download Speed)បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS របស់ខ្លួន ដើម្បីឱ្យអ្នកប្រើប្រាស់សាកល្បងគុណភាពការផ្សាយនៅអ៊ិនធឺរណែត(internet streaming quality)ដោយមិនគិតថ្លៃ​ ហើយបច្ចុប្បន្ននេះអាចប្រើបានតែជាមួយកម្មវិធីiOS ហើយនឹងអាចប្រើប្រាស់ឧបករណ៍(platforms)ជាច្រើនទៀតនៅពេលខាងមុនេះ។

នៅក្នុងសេចក្តីប្រកាសអំពីការធ្វើបច្ចុប្បន្នភាព Ookla និយាយថាការសាកល្បងដំណើរការ ដោយការលេងវីដេអូ ដើម្បីវាស់ថាតើវីដេអូអាចចាក់បាននៅលើបណ្តាញរបស់អ្នកមានល្បឿនយ៉ាងម៉េចដែរ ដោយផ្តល់នូវការវាស់វែងត្រឹមត្រូវជាងអ្វីដែលអ្នកទទួលបាន ភ្ជាប់ជាមួយនឹងការប៉ាន់ស្មានគុណភាពនៃការផ្សាយដោយផ្អែកលើmetricsផ្សេងទៀត។

បើតាមលោកOokla មានប្រសាសន៍ថា“ នៅពេលដែលល្បឿននៅលើបណ្តាញរបស់អ្នកប្រើប្រាស់ ធ្វើអោយវីដេអូមានល្បឿនយឺត នេះមានន័យថាក្រុមហ៊ុនផ្តល់សេវាកម្មបានបង្កើតអោយមានការផ្តល់ជូនអ៊ិនធឺណិត មានលក្ខណៈខុសពីទម្រង់ដើម ឬផ្តល់នូវល្បឿនមិនយឺត មិនស្មើរគ្នា។  លោក Ookla មានប្រសាសន៍ថា“ នេះក៏មានន័យថា  វីដេអូអាចដំណើរការខុសគ្នាខ្លាំងជាងអ្វីដែលអ្នកប្រើធ្វើនៅលើអ៊ីនធឺណិត មិនថាល្បឿនទាញយករបស់អ្នកមានល្បឿនលឿនប៉ុណ្ណាក៏ដោយ។ “

បន្ថែមពីនេះ ប្រសិនបើលទ្ធផលតេស្តវីដេអូរបស់អ្នក បង្ហាញថាអ្នកជាញឹកញាប់មិនអាចដំណើរការការផ្សាយផ្ទាល់បានល្អ អ្នកអាចប្រើដេអូ(video test history)របស់អ្នក បង្ហាញអោយក្រុមហ៊ុនផ្តល់សេវាកម្មនោះបានដឹង។ អ្នកប្រើប្រាស់ iOS ក៏អាចទាញយកកម្មវិធី Speedtest ដោយគ្រាន់តែចុចលើ App Storeនេះ ។

Source: www.cordcuttersnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …