Xiaomi 12 Ultra នឹងមកដល់នាពេលខាងមុខដ៏ខ្លី ហើយវាក៏ក្លាយជាទូរស័ព្ទដំបូងដែល Xiaomi និង Leica ធ្វើការរួមគ្នាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងចេញនៅក្នុងខែកក្កដានេះ គិតមកត្រឹមពេលនេះវាទើបតែពីរបីខែប៉ុណ្ណោះបន្ទាប់ពីការចាប់ដៃគូគ្នារវាង Xiaomi និង Leica ដូច្នេះតើយើងអាចរំពឹងបានប៉ុន្មានពីកាមេរ៉ាលើ Xiaomi 12 Ultra នេះ?
ពាក្យចចាមអារ៉ាមអះអាងថា 12 Ultra នឹងប្រើផ្នែករឹង (hardware) កាមេរ៉ាដូចគ្នាទៅនឹង Mi 11 Ultra ដែរ។ នេះមានន័យថា វានឹងកាមេរ៉ាគោល 50MP (ជាមួយ OIS ប្រហែលជាមានសេនស័រថ្មី) កាមេរ៉ា 48MP 5x telephoto module និង 48MP ប្រភេទ ultra wide camera។ Leakster Yogesh Brar បានបញ្ជាក់ពីលក្ខណៈពិសេសមួយចំនួនដែលបានរំពឹងទុកសម្រាប់ Ultra ថ្មីនេះ។



វានឹងមានធាតុផ្សំបន្ថែមមួយទៀតនោះគឺ sensor 3D ToF ។ កាមេរ៉ា Selfie គួរតែជាម៉ូឌុល 20MP ដូចនៅលើ Ultra កាលពីឆ្នាំមុនដែរ។ បន្ទះបង្ហាញហាក់ដូចជាត្រូវបានយកចេញពី Xiaomi 12 Pro ជំនួសឱ្យ Mi 11 Ultra ដោយវាមានបន្ទះអេក្រង់ 6.7 អ៊ីងប្រភេទ LTPO AMOLED ជាមួយនឹងកម្រិតភាពច្បាស់ QHD+ និង Refresh Rate 120Hz (Mi 11 Ultra មានអេក្រង់ 6.81 អ៊ីងប៉ុន្តែមិនមែនជាប្រភេទ LTPO ទេ) ។
ទូរស័ព្ទនេះនឹងអាប់ដេតទៅបន្ទះឈីប Snapdragon 8+ Gen 1 ថ្មី ហើយនឹងមកជាមួយ RAM 8/12GB ប្រភេទ LPDDR5 និងអង្គផ្ទុកទិន្នន័យ 256/512GB ប្រភេទ UFS 3.1 storage នេះបើយោងតាមការលេចធ្លាយ។ ទូរសព្ទនេះនឹងដំណើរការដោយ MIUI 13 ចេញពីប្រអប់ (ផ្អែកលើ Android 12)។
Mi 12 Ultra នឹងមានថាមពលថ្ម 4,800mAh ជាមួយនឹងការសាកថ្មលឿនឥតខ្សែ 67W និង 50W។ ម៉ូដែល Pro ឆ្នាំនេះ ទទួលបានការសាកថ្មតាមខ្សែ 120W ហើយក៏មានពាក្យចចាមអារ៉ាមខ្លះបានអះអាងថា Ultra ក៏នឹងមកជាមួយ 120W ដែរ ប៉ុន្តែជាក់ស្ដែងយ៉ាងណានោះយើងនៅមិនទាន់ដឹងនៅឡើយទេ។ លក្ខណៈសម្បត្តិដែលលេចធ្លាយទាំងនេះបានបន្សល់ទុកនូវព័ត៌មានលម្អិតមួយចំនួន ឧទាហរណ៍ តើ Xiaomi 12 Ultra នឹងមានអេក្រង់បន្ទាប់បន្សំនៅខាងក្រោយដែរឬទេ? ម៉្យាងទៀតយើងលឺថាវានឹងដាក់និមិត្តសញ្ញា Leica ពណ៌ក្រហមនៅខាងក្រោយ។
ប្រភព៖ GSMArena