នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានសំលេងមើលវិស័យទេសចរណ៍ទម្រង់ថ្មីដែលមិនធ្លាប់មានពីមុនមក នោះគឺវិស័យទេសចរណ៍អវកាស។ កន្លងមកនេះគេឃើញមានក្រុមហ៊ុនអវកាសធំៗចំនួន២បានធ្វើការប្រកួតប្រជែញខាងទេសចរណ៍អវកាសនេះផងដែរ – ក្រុមហ៊ុនspaceX ​របស់​លោកElon Musk និងក្រុមហ៊ុនBlue Origin ដែលបង្កើតឡើងដោយលោក​Jeff Bezos តែរហូតដល់ពេលនេះនូវមិនមានក្រុមហ៊ុនបានណាមួយបានចាប់ជំនួញទេសចរណ៍នៅឡើយទេ ដោយស្ថិតក្នុងគ្រោងនូវឡើយ។។

តែបើតាមគម្រោង ទំាំងក្រុមហ៊ុន Blue Origin និងក្រុមហ៊ុន SpaceX កំពុងតែព្យាយាមនាំជនស៊ីវិលចូលទៅក្នុងគន្លងតារាវិថីនៅឆ្នាំនេះ។ ក្រឡេកមើលទៅមើលអង្គណាសាឯណ្ណោះវិញ ការបញ្ចូនមនុស្សទៅទេសចរណ៍នៅស្ថានីយ៍អវកាសអន្តរជាតិ(ISS)ក៏កំពុងតែស្ថិតក្នុងគម្រោងមួយផងដែរ។សម្រាប់ណាសា ការបើកភ្លើងខៀវអនុញ្ញាតអោយមានអ្នកដំណើរមកទេសចរណ៍ក្នុងលំហ និងស្ថានីយ៍អវកាសអន្តរជាតិ គឺជាការចូលរួមកាត់បន្ថយការចំណាយទូរទៅរបស់សាណា ខណៈអង្គមួយនេះចង់បង្វិលថិវការដែលចំណាយសម្រាប់លើស្ថានីយ៍អវកាសអន្តរជាតិ ទៅចំណាយសម្រាប់គម្រោងបេសកម្មទៅភពអង្គារវិញ។

បន្ថែមពីតាមការប្រកាសរបស់អង្គការណាសា អង្គការមួយនេបានធ្វើការព្រមព្រៀងជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធផ្នែកអវកាសAxiom Space ដោយបានយល់ព្រមយកជនស៊ីវិលទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ។ បេសកម្មអវកាសAxiom 1 នឹងបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា មិនលឿនជាងខែមករាឆ្នាំ ២០២២ខាងមុននេះ។ អវកាសយានិកទាំង ៤ នាក់ដែលនឹងធ្វើដំណើរតាមរយៈយានSpaceX Crew Dragon គ្រោងនឹងចំណាយពេល ៨ ថ្ងៃនៅលើយានអវកាស ISS ។ ពួកគេនឹងនាំយកគំរូវិទ្យាសាស្ត្រត្រឡប់មកវិញសម្រាប់ណាសាដែលត្រូវរក្សាទុកក្នុងកន្លែងត្រជាក់។​​  យ៉ាងណាមិញ បើប្រសិនបើបេសកម្មនេះពិតជាអាចដំណើរការតាមគ្រោងទុកមែន វានឹងក្លាយជាបេសកម្មដំបូងបង្អស់មួយដែលត្រូវបានធ្វើឡើងសម្រាប់វិស័យទេសចរណ៍ក្នុងលំហ និងស្ថានីយ៍អវកាសអន្តរជាតិចាប់តាំងពីដែលស្ថានីយ៍នេះត្រូវបានបង្កើតឡើង។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports