PS5 អាចជាម៉ាស៊ីនលេងហ្គេមចុងក្រោយរបស់ក្រុមហ៊ុនSony តែនេះជាដំណឹងល្អសម្រាប់អ្នកលេងហ្គេម
ក្រុមហ៊ុនSony កំពុងគ្រោងនឹងចូលប្រឡូកក្នុងទីផ្សារហ្គេមតាមអនឡាញ

Written by Dorn Visal

10/21/2020

ក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុនបង្កើតឧបករណ៍លេងហ្គេមដ៏មានប្រជាប្រិយបំផុតមួយដែលមានគម្រោងនឹងដាក់បង្ហាញម៉ាស៊ីនលេងហ្គេម PS5 (Play Station 5) នៅក្នុងខែវិច្ឆិកា ឆ្នាំ 2020 នេះ។ ប៉ុន្តែក្រុមក៏បានប្រាប់ដល់អ្នកគាំទ្រខ្លួនផងដែរថា PS5 អាចជាម៉ាស៊ីនលេងហ្គេមចុងក្រោយរបស់ខ្លួន នេះ​បើយោងតាមលោក Jim Ryan នាយកប្រតិបត្តិ PlayStation បានប្រាប់ Financial Times។

នេះអាចជាជំហានមួយរបស់ក្រុមហ៊ុនដើម្បីបញ្ឈប់អាជីវកម្មផលិតម៉ាស៊ីនលេងហ្គេមទាំងស្រុងដោយក្រុមហ៊ុននេះមានគម្រោងនឹងផ្លាស់ប្តូរការពីការផលិតឧបករណ៍លេងហ្គេមទៅជាសេវាកម្មបច្ចេកវិទ្យាហ្គេមតាមអនឡាញវិញ។ ដោយក្រុមហ៊ុនគិតថានេះជាពេលវេលាមួយដ៏ល្អបំផុតក្នុងការផ្លាស់ប្តូរខ្លួនទៅជាអាជីវកម្មហ្គេមតាមអនឡាញកំឡុងពេលមានជំងឺរាតត្បាតដែលធ្វើអោយអាជីវកម្មតាមអនឡាញមានការរីកចម្រើនពាសពេញពិភពលោក។ យោងតាមអ្នកវិភាគ Newzoo analysts ទីផ្សារ Game Console នឹងត្រូវបានគេរំពឹងទុកថាមានតម្លៃ ៤៥ ពាន់លានដុល្លារហើយតម្រូវការនៃការលេងហ្គេមតាមអនឡានកំពុងតែមានការចម្រើនខ្លាំងផងដែរ។

យោងតាមរបាយការណ៍ប្រសិនបើ PS5 ក្លាយឧបករណ៍លេងហ្គេមចុងក្រោយរបស់ក្រុមហ៊ុននោះក្រុមហ៊ុននឹងមានពេលវេលាដើម្បីផ្តោតលើការពង្រីកលើសេវាកម្មហ្គេមអនឡាញ។ ស្របពេលជាមួយគ្នានេះផងដែរប្រសិនបើក្រុមហ៊ុន Sony កំពុងតែបង្កើតសេវាកម្មហ្គេមអនឡាញរបស់ខ្លួន នោះវាអាចនឹងក្លាយជាការចាប់យកឱកាសដ៏ធំមួយពីអ្នកបណ្តាអ្នកលេងហ្គេមជាច្រើននៅលើ Google Stadia និង Amazon Luna ។ 

ទោះជាយ៉ាងណាក៏ដោយនៅកំឡុងពេលនេះក្រុមហ៊ុនសូនីនៅតែមិនទាន់ច្បាស់ថាតើនឹងជ្រើសរើសទីផ្សារហ្គេមអនឡាញ ឬក៏នៅតែរក្សាការផលិតឧបរណ៏លេងដូចដើមឬយ៉ាងណានោះទេ។ ព្រោះវាពិតជាលឿនពេកក្នុងការសម្រេចចិត្តក្នុងការប្រឡូកចូលក្នុងទីផ្សារហ្គេមអនឡាញសម្រាប់ក្រុមហ៊ុនសូនី តែទោះជាយ៉ាងក្រុមហ៊ុនយក្សមួយនេះសង្ឃឹមថានឹងនាំមកនូវអ្វីដែលថ្មីដើម្បីផ្តល់ជូនអ្នកគាំទ្ររបស់ខ្លួន។

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Diablo Immortal ឥឡូវនេះមានសម្រាប់ Android និង iOS ហើយកុំព្យូទ័រក៏ទទួលបានវានៅថ្ងៃនេះដែរ

Diablo Immortal ឥឡូវនេះមានសម្រាប់ Android និង iOS ហើយកុំព្យូទ័រក៏ទទួលបានវានៅថ្ងៃនេះដែរ

Diablo Immortal គឺជាហ្គេមដែលអ្នកអាចលេងបានដោយសេរី ប៉ុន្តែវាមានសម្រាប់តែការលេងលើអ៊ីនធឺណិតប៉ុណ្ណោះ។ ហ្គេមនេះគាំទ្រការលេងឆ្លងកាត់គ្នាបាន ដែលមានន័យថា …

HUD ល្អបំផុតក្នុងឆ្នាំ 2022 សម្រាប់ Apex Legends Mobile

HUD ល្អបំផុតក្នុងឆ្នាំ 2022 សម្រាប់ Apex Legends Mobile

ក្នុងរយៈពេលមួយសប្តាហ៍ដំបូងនៃការបញ្ចេញជាផ្លូវការរបស់វា ចំណងជើងហ្គេមនេះត្រូវបានជជែកយ៉ាងខ្លាំងពីអ្នកចូលចិត្តវា ខណៈដែលមនុស្សរាប់លាននាក់ទូទាំងពិភពលោកបានទាញយក និងលេងវា។