Sony ចែករំលែកបញ្ជីហ្គេមសម្រាប់អ្នកជាវ PlayStation Plus របស់ខ្លួន
អ្នកនឹងអាចចូលលេងហ្គេម និងមុខងារផ្សេងៗមួយចំនួនអាស្រ័យលើកម្រិតសេវាកម្មដែលអ្នកបានជាវ។ សម្រាប់គម្រោង Essential មានតម្លៃ $9.99 ក្នុងមួយខែ កញ្ចប់នេះផ្តល់ជូនអ្នកនូវហ្គេម PS4 ពីរ និង ...

Written by Vichea

05/18/2022

ត្រលប់ទៅខែមីនា ក្រុមហ៊ុន Sony បានរៀបរាប់យ៉ាងលម្អិតអំពីកញ្ចប់តំលៃនៃ PlayStation Plus – Essential, Plus Extra និង Plus Premium របស់ខ្លួន។

អ្នកនឹងអាចចូលលេងហ្គេម និងមុខងារផ្សេងៗមួយចំនួនអាស្រ័យលើកម្រិតសេវាកម្មដែលអ្នកបានជាវ។ សម្រាប់គម្រោង Essential មានតម្លៃ $9.99 ក្នុងមួយខែ កញ្ចប់នេះផ្តល់ជូនអ្នកនូវហ្គេម PS4 ពីរ និងហ្គេម PS5 មួយដើម្បីទាញយកជារៀងរាល់ខែ ហើយអ្នកអាចលេងតាមអ៊ីនធឺណិតជាមួយអ្នកលេងដ៏ទៃទៀត និងមុខងារស្នូលផ្សេងទៀត។ កញ្ចប់ Plus Extra មានតម្លៃ $14.99 ហើយបន្ថែមការចូលប្រើកាតាឡុកហ្គេម (Game Catalog) ដែលមានរាប់រយហ្គេមដែលអាចទាញយកបានសម្រាប់ PS4 និង PS5។ សម្រាប់តម្លៃ $17.99 គឺជាកញ្ចប់ Plus Premium ដែលវាបន្ថែមការសាកល្បងហ្គេមដែលមានរយៈពេលកំណត់ (2 ម៉ោងក្នុងមួយហ្គេម) រួមជាមួយ Classic Catalog និងការស្ទ្រីមលើពពក (cloud streaming) ជាដើម។

ឥឡូវនេះ Sony បានរៀបរាប់យ៉ាងលម្អិតថាតើហ្គេមណាខ្លះនឹងត្រូវបានរួមបញ្ចូលសម្រាប់ការជាវសេវាកម្ម Plus ក៏ដូចជាកាលបរិច្ឆេទដែលសេវាកម្មថ្មីនឹងដំណើរការនៅក្នុងផ្នែកផ្សេងៗនៃពិភពលោក។ អាស៊ីនឹងទទួលបាន PlayStation Plus នៅថ្ងៃទី 24 ខែឧសភា ប្រទេសជប៉ុននៅថ្ងៃទី 2 ខែមិថុនា អាមេរិកខាងជើង និងខាងត្បូងនឹងទទួលបាននៅថ្ងៃទី 13 ខែមិថុនា ហើយអឺរ៉ុប អូស្ត្រាលី និងនូវែលសេឡង់ នឹងទទួលបាននៅថ្ងៃទី 23 ខែមិថុនា។

ទោះជាយ៉ាងណាក៏ដោយ Sony នឹងមិនរួមបញ្ចូលហ្គេមថ្មីរបស់ first-party នៅក្នុងកញ្ចប់ជាវនោះទេ។ ដែលក្នុងនោះមានដូចជា Horizon Zero Dawn, Forbidden West, ឬ Grand Turismo 7 ជាដើម។

ខាងក្រោមនេះជាបញ្ជីឈ្មោះហ្គេមរបស់ first និង third-party ដែលនឹងមកដល់សម្រាប់អតិថិជន PlayStation Plus Extra និង Premium ។

សមាជិក PlayStation Plus Premium Deluxe នឹងទទួលបានការចូលលេងហ្គេមចាស់ៗជាច្រើន មួយចំនួនក្នុងនោះ Sony និយាយថានឹងទទួលបានការកែលម្អ Framerates និងគុណភាពបង្ហាញកាន់តែខ្ពស់ជាងមុន។

ខាងក្រោមនេះជាបញ្ជីឈ្មោះហ្គេមដែលអតិថិជន Plus Premium អាច stream ក្នុងម៉ាស៊ីនហ្គេម PS3 បាន។

ហើយចុងក្រោយ អតិថិជន Plus Premium Deluxe នឹងរីករាយជាមួយការសាកល្បងរយៈពេលពីរម៉ោងនៃហ្គេមថ្មីៗដែលបានជ្រើសរើសខាងក្រោម។

ប្រភព៖ GSMArena

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …