ត្រឹមតែពីរខែបន្ទាប់ពីការប្រកាសអំពី Airpeak នៅក្នុងសារព័ត៌មានមួយ នាពេលកន្លងមក ឥឡូវនេះក្រុមហ៊ុន Sony បានបង្ហាញនូវ drone ថ្មីរបស់ខ្លួននៅក្នុងបទបង្ហាញ CES 2021 ជាផ្លូវការ។ Airpeak គាំទ្រកាមេរ៉ា Sony’s Alpha ហើយប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីរក្សារូបភាពឱ្យមានស្ថេរភាពនៅពេលហោះ។
យន្ដហោះ drone របស់ Sony ត្រូវបានរចនាឡើងសម្រាប់ អ្នកចូលចិត្តថតវិដេអូបែបផ្សងព្រេង “adventurous creators” នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុនលោក Kenichiro Yoshida ។ វាមានស្លាបចំនួនបួន ដៃបញ្ជាពីរដែលរចនាមករលោងស្អាត និងងាយស្រួលបញ្ជា។
Drone Airpeak របស់ក្រុមហ៊ុន Sony នេះនឹងដាក់លក់ជាផ្លូវការនៅកំឡុងដើមឆ្នាំ 2021 នេះជាមួយម្លៃមិនទាន់បានបញ្ជាក់។ វានឹងមានការប្រកួតប្រជែងជាមួយក្រុមហ៊ុនមួយចំនួនដែលជាទម្រង់ជា Drone សម្រាប់ផលិតខ្សែភាពយន្ត ដែលមានក្រុមហ៊ុនដូចជា DJI, Parrot និងSkydio។
លើសពីនេះក្រុមហ៊ុនសូនីបានចែករំលែកវីដេអូរបស់ Airpeak ដោយធ្វើការថតធ្វើតេស្តលើផ្លូវ។ ដែលបង្ហាញថាវាជា Drone របស់ Sony ដែលអាចចាប់រូបភាពបានគ្រប់ទិសទីពី Drone ទៅកាមេរ៉ា និងពី Drone ទៅឡានអគ្គិសនីផងដែរ។
ប្រភព៖ engadget
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia