ក្រុមហ៊ុន Sony និង Honda បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការរចនា និងទីផ្សាររថយន្តអគ្គិសនីរួមគ្នា។ គោលបំណងគឺបង្កើតការបណ្តាក់ទុនរួមគ្នានៅឆ្នាំនេះ ហើយចាប់ផ្តើមលក់រថយន្តនៅឆ្នាំ 2025។

Honda នឹងរចនា ផលិត និងធ្វើទីផ្សារម៉ូដែលដំបូង ខណៈដែលSony ជាអ្នកបង្កើតវេទិកាសេវាចល័ត។ គំនិតនេះគឺដើម្បីផលិតរថយន្ត និងការលក់របស់ក្រុមហ៊ុន Honda ជាមួយនឹងជំនាញ infotainment, mobile និង image sensor របស់ Sony ។ សម្រាប់ក្រុមហ៊ុន Honda ការបណ្តាក់ទុនរួមគ្នាអាចជួយឱ្យខ្លួនសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការផ្លាស់ប្តូររថយន្តរបស់ខ្លួនទៅជារថយន្ត EVs នៅឆ្នាំ 2040។
Source: www.engadget.com