នៅក្នុងការប្រជុំមួយដែលធ្វើឡើងជាមួយវិនិយោគិនកាលពីថ្ងៃពុធ ក្រុមហ៊ុនSonyបានបង្ហាញថា ខ្លួននឹងវិនិយោគយ៉ាងច្រើនក្នុងការផលិតហ្គេមថ្មីមួួយនៅឆ្នាំ ២០២១ និងនៅឆ្នាំខាងមុខ ខណៈដែលការវិនិយោគនេះនឹងដំណើរជាមួយនឹងស្ទូឌីយោផ្ទាល់របស់ក្រុមហ៊ុន និងសហការជាមួយនឹងអ្នកផលិតដែលជាដៃគូ។

លោកHiroki Totokiជានាយកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុនជប៉ុនបានមានប្រសាសន៍ថា“ យើងមានបំណងបន្តវិនិយោគក្នុងភាពជាដៃគូជាមួយស្ទូឌីយោភាគីទីបីបន្ថែមលើការវិនិយោគយ៉ាងខ្លាំងនៅក្នុងស្ទូឌីយោផ្ទាល់របស់យើង” ។ លោកបន្តទៀតថា “យើងមានផែនការបង្កើនការវិនិយោគក្នុងការអភិវឌ្ឍន៍ និងបង្កើតស្ទូឌីយោចាំបាច់មួយចំនួន នៅក្នុងផ្ទះរបស់យើង ដោយចំងាយប្រមាណជា ១៨៣ លានដុល្លារអាមេរិក ក៏ដូចជាពង្រឹងការបង្កើតហ្គេមរបស់យើងផងដែរ” ។

ក្នុងអំឡុងពេលនៃការសន្ទនាTotoki ថែមទាំងបានលើកឡើងយ៉ាងច្បាស់ពីឧទាហរណ៍ពីរនៃសកម្មភាពមួយចំនួនសម្រាប់អនាគតដ៏ខ្លី: មួយក្នុងចំណោមឧទាហរណ៍ទំាងនោះគឺភាពជាដៃគូ ដែលបានចុះហត្ថលេខាជាមួយស្ទូឌីយោរបស់ Jade Raymond ដែលនឹងនាំមកនូវទ្រព្យសម្បត្តិថ្មីសម្រាប់ PlayStation 5។

យ៉ាងណាមិញ កម្មវិធីវីដេអូហ្គេមReturnal បានមកដល់Playstaion5 ដោយនឹងត្រូវចេញផ្សាយឆាប់ៗផងដែរ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports