ទូរស័ព្ទ Galaxy S21 អាចនឹងត្រូវបានគេបំពាក់បន្ទះឈីប Snapdragon 875 ឬក៏ Exynos 2100
គេរំពឹងថានឹងដាក់បង្ហាញត្រកូល Galaxy S21 របស់ខ្លួននៅក្នុងខែមករា ហើយជាធម្មតាទូរស័ព្ទនេះនឹងមកដល់ជាមួយបន្ទះឈីប Snapdragon 875 ឬ Exynos 2100 អាស្រ័យលើទីផ្សារ។

Written by Heaur

11/19/2020

ក្រុមហ៊ុនសាំស៊ុងត្រូវបានគេរំពឹងថានឹងដាក់បង្ហាញត្រកូល Galaxy S21 របស់ខ្លួននៅក្នុងខែមករា ហើយជាធម្មតាទូរស័ព្ទនេះនឹងមកដល់ជាមួយបន្ទះឈីប Snapdragon 875 ឬ Exynos 2100 អាស្រ័យលើទីផ្សារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះភាពខុសប្លែកគ្នារបស់ Snapdragon នៅក្នុងស្មាតហ្វូន Galaxy S មាននៅក្នុងប្រទេសចិន កូរ៉េខាងត្បូងនិងអាមេរិក គឺវាអាចដំណើរការ និងមានថាមពលប្រសើរជាងមុន ដែលនាំឱ្យអ្នកប្រើប្រាស់ Exynos មានការខកចិត្ត ដោយសារតែ Exynos ដែលមិនដំណើរបានល្អដូចនឹង Snapdragon ។

ទោះយ៉ាងណាបើយោងតាមការលេចធ្លាយរបស់ Ice Universe ដែលអាចទុកចិត្តបានលើឡើងថា វានឹងមានភាពខុសគ្នាវិញ ដោយសារតែនៅពេលនេះ CPU របស់ Exynos 2100 អាចដំណើរការបានល្អជាង Snapdragon 875 ទៅទៀត។ យ៉ាងណាមិញ បន្ទះឈីបទាំងពីរនេះនឹងមាន CPU ដូចគ្នាបេះបិទ។ ប៉ុន្តែ Exynos 2100 នឹងមាន X1 core ដល់ ២,៩១ GHz  ខណៈដែល Snapdragon 875 មាន X1 core ត្រឹមតែ២,៨៤ GHz ប៉ុណ្ណោះ ។ ចំពោះ Cortex-A78 units នៃឈីបទាំងពីរអាចនឹងមានខុសគ្នាកាន់តែខ្លាំង – ២,៨១ GHz និង ២,៤២ GHz ។

Cortex-A55 cores ដែលមានកម្លាំអថាមពលបួននឹងឈានដល់ល្បឿន 1.8 GHz ក្នុង SD875 ទល់នឹង 2,21 GHz នៅក្នុង Exynos ។ នេះនឹងជួយរុញច្រានពិន្ទុ multi-core របស់បន្ទះឈីបសាំស៊ុងដល់ ៤០០០ ពិន្ទុ។

ជាការពិតវាគ្រាន់តែជាផ្នែកមួយនៃបន្ទះឈីបជាមួយ GPUs ដែលមិនទាន់ត្រូវបានគេលម្អិតរួមជាមួយលក្ខណៈពិសេសរបស់វានោះទេ។ អ្វីដែលសំខាន់បំផុតនោះយើងមិនទាន់បានឃើញថាវានឹងដំណើរបែបណានៅឡើយទេ។ យើងនឹងដឹងច្បាស់ក្នុងរយៈពេលពីរខែទៀត។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …