ក្រុមហ៊ុន Qualcomm បញ្ចេញបន្ទះឈីប Snapdragon 888 សម្រាប់ស្មាតហ្វូន Android ឆ្នាំក្រោយនេះ
ក្រុមហ៊ុន Qualcomm បញ្ចេញបន្ទះឈីប Snapdragon 888 សម្រាប់ស្មាតហ្វូន Android ឆ្នាំក្រោយនេះ ចង់ដឹងទេថាតើស្មាតហ្វូនណាខ្លះនឹងបំពាក់ដោយបន្ទះឈីបថ្មីនេះ?

Written by Dorn Visal

12/02/2020

Qualcomm គឺជាឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបសម្រាប់លេងហ្គេមដែលបំពាក់លស្មាតហ្វូន Android លំដាប់ខ្ពស់ ហើយថ្ងៃនេះមានព័ត៌មានមួយបង្ហាញថានៅឆ្នាំ 2021 នេះក្រុមហ៊ុន Qualcomm នឹងបង្កើតបន្ទះឈីបថ្មីសម្រាប់ទូរស័ព្ទ Android ស៊េរីឆ្នាំ 2021 គឺឈីប Snapdragon 888។

ដោយភាពជោគជ័យរបស់ឈីប Snapdragon 865 ហើយឆ្នាំក្រោយនេះ Snapdragon 888 នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទូរស័ព្ទ Xiaomi Mi 11 មុនពេលបង្ហាញខ្លួននៅក្នុងទូរស័ព្ទស្មាតហ្វូនពី LG, OnePlus និងទូរស័ព្ទជាច្រើនទៀតនៅឆ្នាំក្រោយនេះ។ 

សម្រាប់ឈីប Snapdragon 888 នេះនឹងមានអត្រាធ្វើឱ្យស្រស់រហូតដល់ 144Hz ដែលអ្នកលេងហ្គេមនឹងកោតសរសើរផងដែរដែលក្រុមហ៊ុន Qualcomm និយាយថាបន្ទះឈីបនេះមាន GPU “most significant” នឹងធ្វើការអាប់ដេតទៅ ISP ដែលអាចថតរូបភាព និងវីដេអូបាន 2Gbps ដែលកើនឡើង 35% លើសបន្ទះឈីប 865 ។ 

ហើយនឹងក្រុមហ៊ុនស្មាតហ្វូន Android ចំនួន 14 ដែលនឹងផលិតស្មាតហ្វូនស៊េរីថ្មីឆ្នាំ2021របស់ខ្លួនដែលប្រើប្រាស់ដោយបន្ទះឈីបSnapdragon 888 ក្នុងនោះរួមមាន៖
ASUS, Black Shark, Lenovo, LG, MEIZU, Motorola, Nubia, Realme, OnePlus, OPPO, Sharp, Vivo, Xiaomi, ZTE ។

ប្រភព៖ 9to5google
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …