Facebook អាចកំពុងលួចបង្កើតនាឡិកាវៃឆ្លាតដោយសំងាត់ ខណៈដែលនាឡិកានេះនឹងដើរដោយប្រព័ន្ធប្រតិបត្តិការ Android ដែលជាផ្នែកមួយនៃប្រព័ន្ធhardware ecosystem ដែលកំពុងតែមានភាពរីកចម្រើន។ គេនៅមិនទាន់ច្បាស់ថា តើនាឡិកាវៃឆ្លាតរបស់ហ្វេសប៊ុកនឹងដំណើរការប្រព័ន្ធGoogle’s Wear ដែរឬយ៉ាងណាទេ។ មានរបាយការណ៍ថាក្រុមហ៊ុននេះក៏កំពុងបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនសម្រាប់ឧបករណ៍ផ្នែករឹង(Hardware) ហើយរំពឹងថានាឡិកាវៃឆ្លាតនាពេលអនាគតអាចប្រើប្រាស់ទំាងនោះជំនួសវិញ។

នាឡិកាឆ្លាតវៃហ្វេសប៊ុកប្រហែលជានឹងភ្ជាប់មកជាមួយមុខងារ ផ្ញើសារ, សុខភាពនិង ការហាត់ប្រាណ(fitness features)ដូចជានាឡិកាឆ្លាតវៃជាច្រើនទៀតនៅលើទីផ្សារសព្វថ្ងៃនេះ។ ទោះបីជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការរីកចម្រើនរបស់ខ្លួននៅក្នុងគម្រោងនាឡិកាវៃឆ្លាតនោះទេ។ ប៉ុន្តែវាច្បាស់ណាស់ថាហ្វេសប៊ុកគ្រោងនឹងពង្រីកកិច្ចខិតខំប្រឹងប្រែងHardware របស់ខ្លួនជាពិសេសជាមួយនឹងគម្រោង virtual reality ដែលកំពុងដំណើរការ។

បច្ចុប្បន្ននេះហ្វេសប៊ុកកំពុងស្ថិតក្នុងការបង្កើតគម្រោងជាច្រើន រួមមានកាសOculus virtual reality headsets, Portal video chat devices, branded Ray-Ban smart glasses ហើយនឹងProject Aria។ទោះយ៉ាងណាក្រុមហ៊ុននៅតែដោះស្រាយជាមួយនឹងការរិះគន់ជាច្រើន ស្តីពីរបៀបគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់។ យ៉ាងណាមិញ វាក៏អាចជះឥទ្ធិពលដល់ការលក់នាឡិកាវៃឆ្លាតរបស់ហ្វេសប៊ុក ដោយសារតែកំណត់ត្រាមិនល្អជាមួយការការពារ ទិន្នន័យអ្នកប្រើប្រាស់។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube