របាយការណ៍ចុងក្រោយពីការស្រាវជ្រាវ Counterpoint បានបង្ហាញពីស្ថានភាពទីផ្សារនៃនាឡិកាវៃឆ្លាត។ ដោយបានបង្ហាញថា នាឡិកាវៃឆ្លាតកំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាមួយនឹងការនាំចេញ ២៧% បន្ថែមទៀតនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ ២០២០។ នេះត្រូវបានគេសន្មតថា ការកើនឡើងនេះគឺជាផលនៃតម្រូវការនាឡិកាឆ្លាតវៃដែលមានតម្លៃថោកជាង ១០០ ដុល្លារ។ នាឡិកាវៃឆ្លាតប្រភេទនេះបានកើនឡើងក្នុងការនាំចេញចំនួន ៥៤៧% YoY សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២១ ។

យ៉ាងណាមិញ យោងតាមរបាយការណ៍បានបង្ហាញថា Apple ​ជាក្រុមហ៊ុនឈរនៅកំពូល ដោយមានចំណែកទីផ្សារនៅលើពិភពលោក ២៨% និងកំណើនជាលំដាប់ ដោយអ្នកប្រើប្រាស់នាឡិកា Apple មានរហូតដល់ទៅ ១០០ លាននាក់ជាលើកដំបូង។ ខណៈដែលសហរដ្ឋអាមេរិកបន្តក្លាយជាទីផ្សារដ៏របស់ Apple Watch។ 

ចំណែកឯនាឡិការឆ្លាតHuaweiស្ថិតនៅលេខរៀងទី២ ក៏ប៉ុន្តែម៉ាកនាឡិកាវៃឆ្លាតត្រូវបានគេមើលឃើញមានការធ្លាក់ចុះនៃការនាំចេញ។ ខណៈដែលសាំសុងជាប់ចំណាត់ថ្នាក់លេខ ៣ នៅត្រីមាសនេះដោយមើលឃើញការកើនឡើងនៃការនាំចេញ ៤៣% លើសអត្រាកំណើនជាមធ្យម។ សាមសុងអាចបង្កើនការលក់ទាំង Galaxy Watch3 និង Galaxy Watch Active2 បើប្រៀបធៀបទៅនឹងឆ្នាំមុន។

គួបញ្ជាក់ថា រយៈកាលចុងក្រោយនេះ នាឡិកាវៃឆ្លាតគឺជាឧបករណ៍អេឡិចត្រូនិកដែលពេញនិយមក្នុងចំណោមអ្នកឡើងភ្នំនិងអ្នកចូលចិត្តហាត់ប្រាណនៅខាងក្រៅ ជាពិសេសមាន GPS របស់វាផងដែរ។

Source: gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports