នាឡិកាឆ្លាតវៃ ដែលមានពីរកំណែខុសគ្នា ដូចជាstandard និង LTE, នឹងត្រូវភ្ជាប់មកជាមួយទំហំផ្ទុកទិន្នន័យ ៤ និងរ៉េម ១ ជីកាបៃ។ នាឡិកានេះនឹងអនុញ្ញាតឱ្យអ្នករក្សាទុកចម្រៀង និងអាចចាក់ស្តាប់បាន បើទោះបីជាអ្នកប្រើប្រាស់មិនបានភ្ជាប់ជាមួយនឹងទូរស័ព្ទក៏ដោយ។ នេះក៏ដោយសារតែ វាមានបំពាក់ដោយកន្លែងផ្ទុកខាងក្នុង(built-in storage)។ ម៉្យាងទៀត ក្រៅពីឧបករណ៏ចង្វាក់បេះដូង នាឡិកាក៏មានឧបករណ៏ SpO2 ផងដែរ ដែលត្រូវបានប្រើដើម្បីវាស់កំរិតអុកស៊ីសែននៅក្នុងឈាម។

នាឡិកាវៃឆ្លាត ដែលធន់នឹងធូលីនិងទឹកមានវិញ្ញាបនប័ត្រ IP68 ។ ឧបករណ៍នេះអាចពាក់បាន និងភ្ជាប់សម្រាប់ការប្រើប្រាស់ជាមួយទូរស័ព្ទដៃOnePlus ហើយវាក៏មានផ្តល់ជូននូវមុខងារជាច្រើនដូចជា មុខងារតាមដានធ្វើលំហាត់ប្រាណដោយស្វ័យប្រវត្តិ (Automatic exercise detection), មុខងារពិនិត្យការគេង (sleep monitoring), មុខងារតាមដានភាពតានតឹង (stress tracking) និងមុខងារហែលទឹក( swimming mode)។
គួរកត់សម្គាល់ថា នាឡិកាវៃឆ្លាតដែលភ្ជាប់មកជាមួយកញ្ចក់ត្បូងកណ្តៀង(sapphire glass) មានលក្ខណៈពិសេសបន្ថែម ដូចជាការឆ្លើយតបការហៅទូរស័ព្ទ(answering calls)និងការមើលសារជូនដំណឹង( viewing message notifications)។
នាឡិការឆ្លាតវៃរបស់ក្រុមហ៊ុនOne Plus មានជម្រើសពណ៌បីផ្សេងគ្នាគឺខ្មៅ ប្រាក់និងបៃតង។ នាឡិកាក៏អាចត្រូវបានប្រើជាឧបករណ៍បញ្ជាពីចម្ងាយសម្រាប់ម៉ូដែលទូរទស្សន៍ OnePlus។ ម៉្យាងវិញទៀត OnePlus Watch នេះក៏ប្រើប្រាស់បច្ចេកវិទ្យា Warp Charge ដែលអាចចំណាញពេលសាកថ្ម២០នាទី តែអាចប្រើប្រាស់បានរហូតដល់មួយសប្តាហ៍។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube