កម្មវិធីផ្ញើសារ Signal ដែលមានសុវត្ថិភាពដោយបាន Encrypte សារឆ្លើយឆ្លង កាលពីថ្ងៃសៅទី 16 បានដោះស្រាយបញ្ហាបច្ចេកទេសចំពេលមានការទាញយកថ្មីជាច្រើន នៅពេលអ្នកប្រើប្រាស់ចង់គេចចេញពីលក្ខខណ្ឌឯកជនភាពថ្មីរបស់ WhatsApp ។
គូប្រជែងជាមួយ Telegram និង WhatsApp, Signal ក៏ប្រើការអ៊ិនគ្រីប end-to-end encryption សម្រាប់សុវត្ថិភាពសាររបស់អ្នកប្រើប្រាស់ផងដែរ។
ក្រុមហ៊ុនបានសរសេរនៅថ្ងៃសុក្រថាពួកគេកំពុងជួបប្រទះការលំបាកផ្នែកបច្ចេកទេសដោយសារអ្នកប្រើប្រាស់រាប់លាននាក់បានទាញយកកម្មវិធីរបស់ពួកគេ។ហើយភាគច្រើននៃអ្នកប្រើប្រាស់ថ្មីទាំងនោះគឺកំពុងគេចពីល័ក្ខខ័ណ្ឌឯកជនថ្មីរបស់កម្មវិធី WhatsApp ដែលពួកបានប្រកាសកាលពីសប្តាហ៍មុន។
ក្រុមហ៊ុន WhatsApp ដែលគ្រប់គ្រងដោយហ្វេសប៊ុកបានប្រាប់អ្នកប្រើប្រាស់ ២ ពាន់លាននាក់របស់ខ្លួនថាប្រសិនបើពួកគេចង់បន្តប្រើប្រាស់សេវាកម្មរបស់ពួកគេ ពួកគេត្រូវតែចែករំលែកទិន្នន័យរបស់ពួកគេជាមួយក្រុមហ៊ុនមេរបស់ខ្លួនលើកលែងតែអ្នកប្រើប្រាស់មកពីសហរដ្ឋអាមេរិក និងអឺរ៉ុប។
Credit image: cnet
WhatsApp បានបន្ថែមនៅក្នុងការសរសេរប្លក់ថាល័ក្ខខ័ណ្ឌរបស់ពួកគេមិនមែនជារឿងថ្មីទេគ្រាន់តែត្រូវបានពង្រីកហើយពួកគេមិនអាចមើលឃើញសារឯកជន ឬលឺការហៅផ្ទាល់ខ្លួនទេហើយ Facebook ក៏មិនមានដែរ។
ហើយការចាកចេញយ៉ាងលឿនរបស់អ្នកប្រើប្រាស់បន្ទាប់ពីការប្រកាសរបស់ពួកគេបានជំរុញឱ្យ WhatsApp ពន្យារពេលអនុវត្តលក្ខខណ្ឌឯកជនដែលបានពង្រីករបស់ពួកគេចាប់ពីកាលបរិច្ឆេទដើមនៃថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២១ ដល់ថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២១ ។
ចំណែក Signal ក៏បាននិយាយថាខ្លួនកំពុងបន្ថែម servers ថ្មី និង ពង្រីកទំហំផ្ទុកដើម្បីរងចាំទទួលអ្នកប្រើប្រាស់ថ្មីរបស់ខ្លួនរាប់លាននាក់ជាបន្តបន្ទាប់ផងដែរ។
Credit image: techcrunch
ប្រភព៖ ctvnews
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia