ចង់លេងហ្គេមKuong Fu? Sifuជិតមកដល់ហើយ!
Sloclap​ ដែលជាស្ទូឌីយោបង្កើតវិដេអូហ្គេមមួយ បាននឹងកំពុងតែផលិតកម្មវិធីវីដេអូហ្គេមដ៏គួអោយទាក់ទាញមួយនោះគឺ ហ្គេមkung fu។

Written by Heaur

02/26/2021

Sloclap​ ដែលជាស្ទូឌីយោបង្កើតវិដេអូហ្គេមមួយ បាននឹងកំពុងតែផលិតកម្មវិធីវីដេអូហ្គេមដ៏គួអោយទាក់ទាញមួយនោះគឺ ហ្គេមkung fu។ នៅក្នុងឈុតខ្លីៗ ដែលមានរយៈពេលមួយនាទី យើងឃើញថា កម្មវិធីវីដេអូហ្គេមថ្មីនេះមានឈ្មោះថា Sifu ដែលវាបានបង្ហាញខ្លួននៅក្នុងState of Play របស់ក្រុមហ៊ុនសូនី។ នៅក្នុងឈុតមួយដែលបំផុសគំនិតដោយOld Boy យើងឃើញតួឯក(protagonist)នៃហ្គេមដែលចេញមុខសងសឹកចំពោះការសម្លាប់ក្រុមគ្រួសាររបស់គាត់ បានដើរលើផ្លូវជាចោរប្លន់។

ប៉ោលវេទមន្ត(magical pendant)អនុញ្ញាតឱ្យពួកគេមានជីវិតរស់ឡើងវិញ រាល់ពេលដែលពួកគេបរាជ័យ។ ប៉ុន្តែថាមពលនោះភ្ជាប់មកជាមួយនឹងការបង់ថ្លៃ(cost)។ រាល់ពេលដែលតួអង្គស្លាប់ តួអង្គទំាំងនោះនឹងត្រូវចាស់ជាងមុន។ នៅលើវេបសាយរបស់ Sifu, លោក Sloclap មានប្រសាសន៍ថា​ អ្នកលេងចាំបាច់ត្រូវកែលម្អនិងប្រើអាវុធទាំងអស់នៅក្នុងបរិយាកាសរបស់អ្នក ដើម្បីមានឱកាសប្រឆាំងនឹងសត្រូវរបស់អ្នក។

យ៉ាងណាមិញ កម្មវិធីវីដេអូហ្គេមSifu នឹងមានលក់នៅលើ PS4, PS5 និង PC តាមរយៈ Epic Games Store នៅចុងឆ្នាំនេះ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …